Close

លោក ឆាំង យុ៖ ការចូលចតនាវាចម្បាំងជើងទឹកអាមេរិក នៅមូលដ្ឋានទ័ពជើងទឹករាម រួមចំណែកដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
លោក ឆាំង យុ៖ ការចូលចតនាវាចម្បាំងជើងទឹកអាមេរិក នៅមូលដ្ឋានទ័ពជើងទឹករាម រួមចំណែកដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ លោក ឆាំង យុ៖ ការចូលចតនាវាចម្បាំងជើងទឹកអាមេរិក នៅមូលដ្ឋានទ័ពជើងទឹករាម រួមចំណែកដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ

ភ្នំពេញ៖ លោក ឆាំង យុ នាយក មជ្ឈមណ្ឌលឯកសារកម្ពុជា បានថ្លែងថា នាវាចម្បាំងជើងទឹកសហរដ្ឋអាមេរិក ស៊ិនស៊ីណាទី ចូលចតនៅមូលដ្ឋានទ័ពជើងទឹករាមក្នុងប្រទេសកម្ពុជា។ ការចូលចតរយៈពេលខ្លីរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនេះគឺជាសញ្ញាណនៃការអភិវឌ្ឍន៍គួរជាទីស្វាគមន៍មួយដែលរួមចំណែកដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។

ទោះបីជាយ៉ាងណាក៏ដោយ លោក ឆាំង យុ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បន្ថែមថា វត្តមាននេះគឺមិនទំនងជាមានឥទ្ធិពលខ្លាំងទៅលើជម្លោះព្រំដែនកម្ពុជា-ថៃនោះទេ ពីព្រោះថាជម្លោះព្រំដែនមានដើមចមចេញពីនយោបាយផ្ទៃក្នុងរបស់ថៃនិងការជជែកដេញដោលអំពីអនាគតរបស់ប្រទេសថៃ ក៏ដូចជាទំនាក់ទំនងរវាងប្រទេសថៃជាមួយនិងប្រទេសជិតខាង ជាជាងមូលហេតុផ្សេងៗទៀត។

លោកសង្កត់ធ្ងន់តថា រដ្ឋាភិបាលថៃថែមទាំងបានប្រកាន់ជំហរជាសាធារណៈយ៉ាងដាច់អហង្ការថា ខ្លួនមិនមានការព្រួយបារម្ភចំពោះអន្តរាគមន៍របស់សហរដ្ឋអាមេរិកឡើយ។ ប្រទេសថៃពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រវត្តិសាស្ត្រយូរអង្វែងនៃទំនាក់ទំនងដ៏រឹងមាំរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដោយជឿជាក់ថាទំនាក់ទំនងជាប្រវត្តិសាស្ត្រនេះបានផ្តល់ជាលំហទូលាយមួយសម្រាប់ខ្លួនក្នុងការអនុវត្តមហិច្ឆិតាជាតិនិយមរាលដាល បើទោះបីជាមហិច្ឆិតានេះប្រាសចាកពីផលប្រយោជន៍គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។ រដ្ឋាភិបាលថៃរឹតតែពុំមានសេចក្តីព្រួយបារម្ភឡើយថាស្ថានភាពប្រសើរឡើងនៃទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិកអាចនឹងមកជំនួសកន្លែងទំនាក់ទំនងថៃ-សហរដ្ឋអាមេរិកនោះទេ។

លោក ឆាំង យុ៖ ការចូលចតនាវាចម្បាំងជើងទឹកអាមេរិក នៅមូលដ្ឋានទ័ពជើងទឹករាមរួមចំណែកដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ

បើតាម លោក ឆាង យុ សរុបមកការផ្លាស់ប្តូរខុសប្លែកពីធម្មតានិងការផ្លាស់ប្តូរគំរូជាមូលដ្ឋាន ត្រូវទាមទារឱ្យអនុវត្តចំពោះផលប្រយោជន៍គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ទើបអាចបង្កើននូវឥទ្ធិពលពីខាងក្រៅដែលអាចកែប្រែមហិច្ឆតាជាតិនិយមរបស់ថៃ។ ទោះបីជាយ៉ាងណាក៏ដោយ ជម្លោះព្រំដែនអាចនឹងត្រូវបានដោះស្រាយតាមរយៈវត្តមាននៃរដ្ឋាភិបាលថ្មីរបស់ថៃដែលមានភាពប្រាកដប្រជានិងហ្មត់ចត់ អមជាមួយនឹងឆន្ទៈក្នុងការប្រើប្រាស់ភាពជាអ្នកដឹកនាំដើម្បីដោះស្រាយបញ្ហានេះ។ ថ្វីត្បិតតែអ្វីៗអាចនឹងកើតឡើងទៅរួច តែព្រឹត្តិការណ៍ដែលរំពឹងទុកខាងលើគឺដូចជាមិនទំនងកើតឡើងទេ។

លោកថ្លែងថា «អ្វីដែលទំនងនឹងកើតមានឡើងនោះគឺជម្លោះព្រំដែននេះនឹងនៅតែបន្តក្នុងទម្រង់ជាវិវាទដែលមានសណ្ឋានអូសបន្លាយជាច្រើនសតវត្សរ៍ ហើយជម្លោះនេះអាចនឹងឆាបឆេះឡើងសាជាថ្មីនៅក្នុងពេលអនាគតដ៏ខ្លឺខាងមុខ ឬនៅក្នុងជំនាន់នេះផ្ទាល់តែម្តង»៕