Close

មេដឹកនាំអឺរ៉ុបច្រើននាក់ត្រៀមបំពេញទស្សនកិច្ចនៅចិន​ ខណៈរុស្ស៊ីបំពាក់នុយក្លេអ៊ែរឲ្យបេឡារូស

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
មេដឹកនាំអឺរ៉ុបច្រើននាក់ត្រៀមបំពេញទស្សនកិច្ចនៅចិន​ ខណៈរុស្ស៊ីបំពាក់នុយក្លេអ៊ែរឲ្យបេឡារូស មេដឹកនាំអឺរ៉ុបច្រើននាក់ត្រៀមបំពេញទស្សនកិច្ចនៅចិន​ ខណៈរុស្ស៊ីបំពាក់នុយក្លេអ៊ែរឲ្យបេឡារូស

ចិន​ ៖ ថ្មីៗនេះ ក្នុងពេលដែលភាពតានតឹងកើនឡើងខ្លាំងរវាងមហាអំណាចអាមេរិក និងចិននោះ គេសង្កេតឃើញថាផែនការនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំជារបស់អឺរ៉ុបច្រើនរូបទៅកាន់ប្រទេសចិន ក៏ចាប់ផ្តើមតែមានលេចចេញដូចគ្នា។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានប្រកាសថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅសប្តាហ៍ក្រោយ ខណៈដែល ប្រធានាធិបតីបារាំង លោក Emmanuel Macron និងមេដឹកនាំសហភាពអឺរ៉ុបមួយចំនួនទៀតក៏បានប្រកាសគ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនផងដែរ។

The Global Times បានសរសេរថា តាមរយៈរូបភាពនេះអ្នកជំនាញសេដ្ឋកិច្ច និងនយោបាយជាច្រើននាក់បានលើកឡើងនេះគឺជានឹងក្លាយទៅជាឱកាសសម្រាប់ចិនក្នុងការបង្ហាញ គំរូរបស់ខ្លួនក្នុងការដោះស្រាយវិវាទអន្តរជាតិជាពិសេសបញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោកប្រធានាធិបតីអេស្ប៉ាញ Sanchez តាមផែនការនឹងត្រូវធ្វើទស្សនកិច្ចនៅប្រទេសចិននៅសប្តាហ៍ក្រោយ ហើយលោក ធ្លាប់បានថ្លែងប្រាប់អ្នកទៅកាន់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងប្រ៊ុសែល កាលពីសប្តាហ៍មុនថា លោកនឹងធ្វើការស្វែងយល់ឲ្យកាន់តែច្បាស់អំពីជំហររបស់ចិន សម្រាប់សន្តិភាពនៅអ៊ុយក្រែន ហើយបញ្ជូនសារទាំងនោះទៅឲ្យពលរដ្ឋអ៊ុយក្រែនដែលនឹងក្លាយទៅជាភាគីមានសិទ្ធិក្នុងការបង្កើតលក្ខខណ្ឌសម្រាប់កិច្ចចរចា​សន្តិភាព។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin កាលពីថ្ងៃព្រហស្បតិ៍ដដែលនោះបានលើកឡើងថា រដ្ឋាភិបាលនៃប្រទេសចិន និងប្រទេសអេស្ប៉ាញ រីករាយនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្ថិរភាព និងទំនាក់ទំនង ហើយមេដឹកនាំទាំងពីរនឹងបន្តរក្សាទំនាក់ទំនងដ៏ល្អនេះកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។

គួរឲ្យដឹងដែរថា ផែនការបំពេញទស្សនកិច្ចនៅកាន់ប្រទេសចិននេះ ត្រូវបានគេមើលឃើញថាធ្វើឡើងនៅក្នុងពេលដែលរុស្ស៊ីបានប្រកាសដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរទៅកាន់ប្រទេសបេឡារូស ខណៈការដ្ឋានសាងសង់ទីតាំងស្តុកក្បាលគ្រាប់បានចាប់ផ្តើម ហើយតាមផែនការនុយក្លេអ៊ែររុស្ស៊ីនឹងធ្វើដំណើរទៅដល់ប្រទេសបេឡារូសនៅរដូវក្តៅខាងមុខនេះ៕

អត្ថបទទាក់ទង