Close

មន្ទីរវប្បធម៌ខេត្តឧត្តរមានជ័យ៖ សូមកុំយល់ច្រឡំថា សំណាកព្រះពោធិសត្វ «លោកកេស្វរៈ» ជា «រូបព្រះវិស្ណុ»

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
មន្ទីរវប្បធម៌ខេត្តឧត្តរមានជ័យ៖ សូមកុំយល់ច្រឡំថា សំណាកព្រះពោធិសត្វ «លោកកេស្វរៈ» ជា «រូបព្រះវិស្ណុ» មន្ទីរវប្បធម៌ខេត្តឧត្តរមានជ័យ៖ សូមកុំយល់ច្រឡំថា សំណាកព្រះពោធិសត្វ «លោកកេស្វរៈ» ជា «រូបព្រះវិស្ណុ»

ឧត្តរមានជ័យ៖ មន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្តឧត្តរមានជ័យ បានចេញមុខមកបកស្រាយពីការកសាងរូបសំណាកព្រះពោធិសត្វលោកេស្វរៈ រង្វង់មូលខេត្តឧត្តរមានជ័យ បន្ទាប់ពីមានការផ្ទុះការវែកញែកលើបណ្តាញសង្គម ពេលឃើញមានការសាងសង់រូបព្រះពុទ្ធបដិមានៅលើជើង ពោធិសត្វលោកេស្វរៈនិងស្នើសូមកុំយល់ច្រឡំថាជារូបព្រះវិស្ណុ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរវប្បធម៌ និងវិចិត្រសីល្បៈ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ បានឱ្យដឹងថា« បន្ទាប់ពីមានការបង្ហោះពីរូបសំណាកព្រះពោធិសត្វលោកេស្វរៈ រង្វង់មូលខេត្តឧត្តរមានជ័យ ដែលជាសមិទ្ធិផលថ្មីមួយរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលកំពុងលេខធ្លោត្រដែត បន្ទាប់ពីសង្គ្រាមឈ្លានពានសៀមកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦ របស់ផេកផ្លូវការរបស់ លោក មាន ចាន់យ៉ាដា អភិបាលខេត្ត ឃើញថាមានបុគ្គល និងសាធារណជនមួយចំនួនបានយករូបភាពទាំអនោះមកបង្ហោះបន្តសរសេររិគន់ និងខ្លះចូលបញ្ចេញមតិថា មិនគួរណាយករូបព្រះពុទ្ធមកឆ្លាក់នៅជើងព្រះវិស្ណុ ឬព្រះនរាយណ៍ ជាទេពព្រហ្មញសាសនា ដែលជាការប្រមាថ និងធ្វើឱ្យអាប់ឱនដល់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋជាដើម»។

មន្ទីរវប្បធម៌ខេត្តឧត្តរមានជ័យ៖សូមកុំយល់ច្រឡំថា សំណាកព្រះពោធិសត្វ«លោកកេស្វរៈ»ជា«រូបព្រះវិស្ណុ»

ប្រភពដដែលបន្តថា « ក្នុងនាមមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្តឧត្តរមានជ័យ សូមធ្វើការបញ្ជាក់ដល់សាធារណជន ឱ្យបានជ្រាបថា ៖ ចំពោះរូបសំណាករង្វង់មូលខេត្តឧត្តរមានជ័យ នេះ គឺជារូបរបស់ព្រះពោធិសត្វលោកកេស្វរៈ ធ្វើពីថ្មភក់ ព្រះហស្ថប្រាំបី កាន់កេតនភណ្ឌ ផ្សេងៗ មានឆ្លាក់រូបព្រះពុទ្ធតូចៗ នៅលើព្រះកាយ និងព្រះបាទា ដែលឆ្លាក់ចម្លងតាមទម្រង់រូបបុរាណ ដែលដាក់តាំងនៅសារៈមន្ទីរជាតិកម្ពុជា និងរូបមួយចំនួនតាំងនៅអភិរក្សដ្ឋានអង្គរ ហើយស្ថិតក្នុងសម័យអង្គរ រចនាបថបាយ័ន នាចុងស.វ ១២ ដើម ស.វ ទី ១៣ ជារូបនៅក្នុងព្រះពុទ្ធសាសនាមហាយាន ដែលមានការគោរពប្រណិប័តន៍យ៉ាងមុតមាំ និងមានឥទ្ធិពលនៅក្នុងសង្គមខ្មែរតាំងពីសម័យបុរាណមកម្លេះ ជាពិសេសក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ដែលក្នុងនោះមានតម្កល់ និងឆ្លាក់បង្ហាញនៅលើជញ្ជាំង នូវរូបព្រះពោធិសត្វស្វរៈអង្គនេះ មានដូចជាប្រាសាទតាព្រហ្ម (ទន្លេបាទី) ប្រាសាទបាកណ ប្រាសាទបន្ទាយឆ្មារ ប្រាសាទមួយចំនួននៅក្នុងតំបន់អង្គរជាដើម»។

បើតាមប្រភពដដែល សព្វថ្ងៃមានរូបព្រះពោធិសត្វលោកកេស្វរៈជាច្រើនដែលបានតម្កល់នៅតាមសារមន្ទីរនានា និងនៅអភិរក្សដ្ឋានអង្គរ ដែលសាធារណជនអាចចូលទៅទស្សនា និងសិក្សាឈ្វេងយល់បន្ថែម។ អាស្រ័យហេតុនេះ សូមសាធារណកជនមេត្តាជ្រាបជាព័ត៌មាន និងសូមកុំយល់ច្រឡំថាជារូបព្រះវិស្ណុ ព្រោះការឆ្លាក់ឡើងសុទ្ធតែបានចម្លងចេញរូបលោកកេស្វរៈ ប្រភពដើម ដែលមានការគោរពនៅក្នុងសង្គមខ្មែរតាំងពីបុរាណរៀងមក។

មន្ទីរវប្បធម៌ខេត្តឧត្តរមានជ័យ៖សូមកុំយល់ច្រឡំថា សំណាកព្រះពោធិសត្វ«លោកកេស្វរៈ»ជា«រូបព្រះវិស្ណុ»

ទាក់ទិនបបញ្ហានេះ លោក ធម្មានន្ទ វ៉ាន់ ចាន់សារ៉ែន អតីតអ្នកបួស និងអ្នកទេសនាល្បីមួយរូប បានយល់ឃើញថា កសាងបានស្អាត ហើយត្រឹមត្រូវតាមរចនាប័ទ្មសម័យបាយ័នហើយ នេះជាបដិមានៃព្រះពោធិសត្វអវលោកេស្វរៈ (ខ្មែរហៅថា អវលោកេសូរ) ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ បែបព្រះពុទ្ធសាសនានិកាយវជ្រយាន ។ ការសាងនេះ មិនមានការប្រមាថមើលងាយក្នុងព្រះពុទ្ធសាសនាឡើយ» ។

លោក ពិតជាសរសើរស្នាដៃសិល្បៈដ៏ល្អឯក ហាក់ដូចទាំងស្រុងទៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ មានព្រះពុទ្ធបដិមាអមិតាភៈ នៅគ្រប់ពេញរាងកាយនៃព្រះពោធិសត្វ ទាំងទ្រង់ទ្រាយរូបបដិមា ទាំងព្រះភ័ក្ត្រ ទាំងព្រះហស្ត និងកេតនភ័ណ្ឌ ពិតជាល្អស្អាត តាមបែបបទម្រង់ដើមមែន។

ដោយធ្លាប់សិក្សាឯកទេស:’បដិមាវិទ្យា និងសិល្បៈពុទ្ធសាសនា លោក បណ្ឌិតឃី សុវណ្ណរតនា អតីតសម្ដេចសង្ឃមានព្រះនាមថាសម្ដេចព្រះមហាអរិយវង្ស និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់បន្ថែមថា បដិមាសាងថ្មីនេះ គឺជាបដិមាអវលោកេស្វរៈ ដែលយកតាមរចនាបទសម័យមហានគរ និងស្របតាមបដិមាវិទ្យាពុទ្ធសាសនាវជ្រយាន (Mahāyāna Buddhist Iconography)។ មដិមានេះមិនមែនជារូបសំណាកខាងព្រហ្មញ្ញសាសនាទេ៕

មន្ទីរវប្បធម៌ខេត្តឧត្តរមានជ័យ៖សូមកុំយល់ច្រឡំថា សំណាកព្រះពោធិសត្វ«លោកកេស្វរៈ»ជា«រូបព្រះវិស្ណុ»