Close

លោក កែវ រ៉េមី៖ បើអានុទីន ចាញ់ឆ្នោត​ ភាគរយទាបណាស់នឹងមិនមានសង្រ្គាមទេ

ដោយ៖ Chhan Sreyka ​​ | 16 ម៉ោងមុន ព័ត៌មានជាតិ
លោក កែវ រ៉េមី៖ បើអានុទីន ចាញ់ឆ្នោត​ ភាគរយទាបណាស់នឹងមិនមានសង្រ្គាមទេ លោក កែវ រ៉េមី៖ បើអានុទីន ចាញ់ឆ្នោត​ ភាគរយទាបណាស់នឹងមិនមានសង្រ្គាមទេ

ភ្នំពេញ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្តល់ជាទស្សនៈផ្ទាល់ខ្លួនថា បើ អានុទីន នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ចាញ់ឆ្នោតភាគរយទាបណាស់នឹងមិនមានសង្រ្គាមទេ ពីព្រោះកន្លងមកយោធាថៃបើកការឈ្លានពានកម្ពុជាបាន ក៏ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលថៃដែលដឹកនាំដោយអានុទីនដែលពាក្យខ្មែរយើងនិយាយថា «ទៅទាំងប៉ី ទាំងស្គរ »។

លោកកែវ រ៉េមី បានផ្តល់ទស្សនៈទានបែបនេះ បន្ទាប់ពីលោកឃើញមានមតិជាច្រើនបានលើកក្នុងការព្រួយបារម្ភថា: បើអានុទីនចាញ់ឆ្នោតនោះនឹងមានសង្រ្គាមជាលើកទី៣។

ត្រង់ចំណុចនេះ លោក កែវ រ៉ែមី សង្កត់ធ្ងន់ទៅលើទស្សនៈផ្ទាល់ខ្លួនបន្ថែមថា «ហេតុដូច្នេះ បើអានុទីន បាត់អំណាចហើយ ទាហានថៃមិនអាចធ្វើសង្រ្គាមដោយគ្មានដៃគូបាននោះទេ។ ជាសន្និដ្ឋានបើ អានុទីនចាញ់ឆ្នោត នោះសង្រ្គាមនឹងមិនអាចកើតបានទេ។

លោក កែវ រ៉េមី៖ បើអានុទីនចាញ់ឆ្នោតភាគរយទាបណាស់នឹងមិនមានសង្រ្គាមទេ

លោកបន្ថែមថា បើគណបក្សប្រជាជន ឬគណបក្សភឿថៃឈ្នះឆ្នោតនៅក្នុងខែកុម្ភ:នេះ ពួកគេនឹងមិនលេងល្បែងសង្រ្គាមដូចគណបក្សដទៃនោះទេ ពីព្រោះថា គណបក្សទាំងពីរផ្តោតទៅលើសេដ្ឋកិច្ច ទេសចរណ៍ វិនិយោគ និងបង្កើនទំនាក់ទំនងអន្តរជាតិ ជាជាងធ្វើសង្រ្គាមជាមួយប្រទេសជិតខាង បើទោះជាគោលនយោបាយរបស់ពួកគេ មានការបើកច្រកសហការជាមួយយោធាថៃក៏ដោយ ក៏ចរិតលក្ខណ:នៃគណបក្សទាំងពីរមិននិយមធ្វើសង្រ្គាមដែរ។

បើតាម លោក កែវ រ៉េមី សម្រាប់ការធានាស្ថេរភាព និងសន្តិភាពយូរអង្វែងរវាងបញ្ហាព្រំដែនកម្ពុជា -ថៃ ក្នុងពេលអនាគត គឺត្រូវពឹងលើប្រជាជនថៃបោះឆ្នោតឲ្យគណបក្សប្រជាជន ឬគណបក្សភឿថៃ។ បើខុសពីគណបក្សទាំងពីរ គឺនឹងនាំមកនូវភ្លើងសង្រ្គាម និងភាពមហន្តរាយនៃប្រទេសទាំងពីរដោយគ្មានទីបញ្ចប់៕