Close

លោក ខូយ រីដា អំពាវនាវឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់នូវទង្វើកាប់បំផ្លាញព្រៃឈើ និងចាប់យកដីព្រៃ ដោយខុសច្បាប់

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 9:46 am ព័ត៌មានជាតិ
លោក ខូយ រីដា អំពាវនាវឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់នូវទង្វើកាប់បំផ្លាញព្រៃឈើ និងចាប់យកដីព្រៃ ដោយខុសច្បាប់ លោក ខូយ រីដា អំពាវនាវឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់នូវទង្វើកាប់បំផ្លាញព្រៃឈើ និងចាប់យកដីព្រៃ ដោយខុសច្បាប់

ពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបាននិងកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ចាប់យកដីព្រៃ ធ្វើជាកម្មសិទ្ធិឯកជន ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់នូវទង្វើរបស់ខ្លួន។

ការអំពាវនាវរបស់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាកាសអញ្ជើញដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យកន្លែងកាប់ទន្ទ្រានដីព្រៃ និងដុតបំផ្លាញព្រៃឈើ យកមកធ្វើជាកម្មសិទ្ធិឯកជន ដែលជាមូលហេតុនាំឱ្យមហន្តរាយធនធានធានធម្មជាតិ ក្នុងភូមិសាស្ត្រឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។

អភិបាលខេត្តរូបនេះ ក៏បានមានប្រសាសន៍ថា នឹងចាត់វិធានការក្តៅ ចំពោះជនល្មើស និងអ្នកពាក់ព័ន្ធ យកមកដាក់ទោសតាមផ្លូវច្បាប់ជាធរមាន។

លោក ខូយ រីដា អំពាវនាវឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់នូវទង្វើកាប់បំផ្លាញព្រៃឈើ និងចាប់យកដីព្រៃ ដោយខុសច្បាប់

លោក អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបាននិងកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ចាប់យកដីព្រៃ ធ្វើជាកម្មសិទ្ធិឯកជន ត្រូវធ្វើការបញ្ឈប់សកម្មភាពជាបន្ទាន់ នូវទង្វើររបស់ខ្លួន និងការធ្វើអាជីវកម្មព្រៃឈើជំនួញដីធ្លីខុសច្បាប់ ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរ គឺជាគ្រោះមហន្តរាយ ដល់បរិស្ថានធម្មជាតិ ដែលបណ្តាលពីការកាប់បំផ្លាញព្រៃឈើនោះ និងបង្កជាគ្រោះមហន្តរាយចំពោះ សង្គមជាតិ។

លោកគូសបញ្ជាក់ថា «យើងត្រូវរួមសាមគ្គីគ្នាបណ្តុះឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារ ព្រៃឈើ និងក្នុងទស្សនៈសន្សំសំចៃនៃការប្រើប្រាស់ផល និងអនុផលព្រៃឈើ គ្រប់ប្រភេទគឺគោរពច្បាប់ អនុវត្តន៍ច្បាប់ដើម្បីរួមចំណែកកសាងព្រះរាជាណាចក្រ កម្ពុជាឱ្យទៅជានីតិរដ្ឋ»

លោក ខូយ រីដា អំពាវនាវឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់នូវទង្វើកាប់បំផ្លាញព្រៃឈើ និងចាប់យកដីព្រៃ ដោយខុសច្បាប់

បន្ថែមពីនេះ លោក បានឱ្យដឹងថា ចំពោះកូនឈើដែលដាំហើយ សូមអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅទីកន្លែងនោះ មេត្តាបន្តសកម្មចូលរួមថែរក្សាឱ្យបានហ្មត់ចត់ជាប្រចាំ ដើម្បីឱ្យកូនឈើដុះលូតលាស់ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ។

បន្ទាប់មក លោកក៏បានឆ្លៀតឱកាសចុះពិនិត្យមើល មណ្ឌលសុខភាពសំរោង ដែលទទួលបានជ័យលាភីលេខ១ កាលពីឆ្នាំ២០២៣ ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ទូទាំងប្រទេស ដែលស្ថិតនៅឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕

លោក ខូយ រីដា អំពាវនាវឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់នូវទង្វើកាប់បំផ្លាញព្រៃឈើ និងចាប់យកដីព្រៃ ដោយខុសច្បាប់