Close

ក្រុមហ៊ុនធានារ៉ាប់រង Phillip នឹងចូលរួមផ្តល់សេវាធានារ៉ាប់រងដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
ក្រុមហ៊ុនធានារ៉ាប់រង Phillip នឹងចូលរួមផ្តល់សេវាធានារ៉ាប់រងដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រុមហ៊ុនធានារ៉ាប់រង Phillip នឹងចូលរួមផ្តល់សេវាធានារ៉ាប់រងដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រង Phillip General Insurance នឹងចូលរួមផ្តល់អត្ថប្រយោជន៍ធានារ៉ាប់រង និងការអប់រំផ្នែកហិរញ្ញវត្ថុ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយឥតគិតថ្លៃ។ នេះបើតាមការបញ្ជាក់របស់លោក Jeffrey Chew នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ក្នុងជំនួបសម្តែងការគួរសមជាមួយលោករដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

នាឱកាសនោះ លោក ហែម វណ្ណឌី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍គាំទ្ររបស់ក្រុមហ៊ុន ដោយលើកឡើងថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធស្ថិតក្នុងចំណោមក្រុមដែលងាយរងផលប៉ះពាល់នៅក្នុងសេដ្ឋកិច្ច។ ក្រុមហ៊ុនធានារ៉ាប់រង Phillip នឹងក្លាយជាក្រុមហ៊ុនឯកជនទីពីរ ដែលចូលរួមជាមួយរដ្ឋាភិបាលក្នុងការជំរុញការចុះឈ្មោះ និងផ្តល់អត្ថប្រយោជន៍ថ្មីៗបន្ថែមទៀតសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្រុមហ៊ុនធានារ៉ាប់រង Phillip នឹងចូលរួមផ្តល់សេវាធានារ៉ាប់រងដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ចំណែក លោក Jeffrey Chew បានលើកឡើងថា៖ “ក្រុមហ៊ុយល់ឃើញថា សេដ្ឋកិច្ចក្រៅប្រព័ន្ធមានសក្តានុពលសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ យើងមានបំណងផ្តល់ការធានារ៉ាប់រង សេវាហិរញ្ញវត្ថុ និងចំណេះដឹងហិរញ្ញវត្ថុ ដើម្បីឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានការការពារកាន់តែប្រសើរ។”

ក្រុមហ៊ុនធានារ៉ាប់រង Phillip គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់ ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាស្ថាប័នបង្គោលរបស់រាជរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីផ្តល់សេវាគាំទ្រ ដែលមានដូចជាការធានារ៉ាប់រងម៉ូតូសម្រាប់ភាគីទីបី និងការផ្តល់សេវាធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួនដោយឥតគិតថ្លៃ ព្រមទាំងការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ៕

ក្រុមហ៊ុនធានារ៉ាប់រង Phillip នឹងចូលរួមផ្តល់សេវាធានារ៉ាប់រងដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ