ព្រះមហាក្សត្រយាងទៅចូលរួមកម្មវិធី បណ្ឌិត្យសភាវិទ្យាសាស្រ្ត នៅទីក្រុងប៉ារីស នាព្រឹកនេះ
កណ្តាល៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចយាងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីយាងទៅចូលរួមកម្មវិធី បណ្ឌិត្យសភាវិទ្យាសាស្រ្ត នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះមហាក្សត្រ រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រះញាតិវង្សានុវង្ស ថ្នាក់ដឹកនាំ សមាជិក សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ជាច្រើនរូប៕



