ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង
កំពង់ធំ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅវាលព្រះស្រែ ក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្សងប្រផ្នូលកម្រិតទឹកភ្លៀង និងភោគផលប្រចាំឆ្នាំនៅគ្រប់តំបន់ខេត្ត-ក្រុងទូទាំងកម្ពុជា តាមរយៈការសោយព្រះស្ងោយ របស់គោឧសភារាជ ហើយជាសញ្ញាប្រាប់ដល់ប្រជានុរាស្ត្រខ្មែរទាំងអស់ដែលមានមុខរបរជាកសិករ អ្នកស្រែចំការឱ្យដឹងថា ដល់ពេលដែលត្រូវចាប់ផ្តើមធ្វើស្រែចំការហើយ៕