Close

១០​ ខែគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន ៣៦នាក់ បើធៀបនឹងឆ្នាំ២០២៤ មានការថយចុះ ៩ករណី

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 11:36 am ព័ត៌មានជាតិ
១០​ ខែគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន ៣៦នាក់ បើធៀបនឹងឆ្នាំ២០២៤ មានការថយចុះ ៩ករណី ១០​ ខែគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន ៣៦នាក់ បើធៀបនឹងឆ្នាំ២០២៤ មានការថយចុះ ៩ករណី

ភ្នំពេញ៖ យោងតាមអាជ្ញាធរមីន បានបង្ហាញថា គិតចាប់ពីខែមករា ដល់ដំណាច់ ខែតុលា នៃឆ្នាំ២០២៥ មានមនុស្ស ៣៦នាក់បានរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះគ្រោះថ្នាក់ដោយសារមីន១៧នាក់ និងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម១៩នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ មានការថយចុះ៩ករណី ។

តាមរបាយការណ៍ដដែលបានឲ្យដឹងផងដែរថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ខែតុលា ឆ្នាំ២០២៥ បានបោសសម្អាតផ្ទៃដី ៣៥០២លានម៉ែត្រក្រឡា រកឃើញ និង កំទេចចោលមីនប្រឆាំងមនុស្សចំនួនជាង១២០ម៉ឺនគ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន២៦,៦៩៧គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន៣២៣ម៉ឺនគ្រាប់។

១០​ ខែគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន៣៦នាក់ បើធៀបនឹងឆ្នាំ២០២៤មានការថយចុះ៩ករណី

សមិទ្ធផលដែលសម្រេចបាននេះ ត្រូវបានមន្ត្រីជាន់ខ្ពស់កម្ពុជាអះអាងថា បានមកពីការខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់តួអង្គពាក់ព័ន្ធ និងជំរុញឲ្យមានការខិតខំបន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យ“កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម”។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៥ លើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន(អាជ្ញាធរមីន) ដែលបានប្រារព្ធឡើងនៅខេត្តសៀមរាប នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ ជំរុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន បន្តកសាងនូវសមិទ្ធផលសកម្មភាពមីនថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ស្របតាមចក្ខុវិស័យដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្ថែមលើសមិទ្ធផលសម្រេចបានកន្លងមក។

១០​ ខែគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន៣៦នាក់ បើធៀបនឹងឆ្នាំ២០២៤មានការថយចុះ៩ករណី

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងបញ្ជាក់ទៀតថា គោលដៅរបស់អាជ្ញាធរមីន ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា គឺដឹកនាំការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឱ្យអស់ពីទឹកដីរបស់កម្ពុជា ដើម្បីរួមចំណែកផ្តល់សុខសុវត្ថិភាព ផ្តល់ក្តីសង្ឃឹម ផ្តល់សេចក្តីថ្លៃថ្នូរ និងផ្តល់សេរីភាពរួចផុតពីការគំរាមកំហែងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ ជូនប្រជាពលរដ្ឋកម្ពុជា។

១០​ ខែគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន៣៦នាក់ បើធៀបនឹងឆ្នាំ២០២៤មានការថយចុះ៩ករណី