ធនាគារជាតិ និងក្រុមហ៊ុន TenPay ចុះ MOU ជំរុញអន្តរប្រតិបត្តិការហិរញ្ញវត្ថុតាមរយ QR
សិង្ហបុរី៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន TenPay Global នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី« កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយសក្តានុពល » ដើម្បីធ្វើការរួមគ្នាក្នុងការជំរុញអន្តរប្រតិបត្តិការវាងប្រព័ន្ធបាគង (KHQR) របស់ប្រទេសកម្ពុជា និងបណ្តាញទូទាត់ចល័ត Weixin Pay របស់ប្រទេសចិន ឱ្យកាន់តែទូលំទូលាយ និងឆាប់រហ័ស។
ពិធីនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Daniel Hong អនុប្រធានក្រុមហ៊ុន Tencent Financial Technology ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន TenPay Global ក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ ២០២៥ នៅប្រទេសសិង្ហបុរី ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ឱ្យដឹងថា អនុស្សរណៈយោគយល់នេះ មានគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន TenPay Global ដើម្បីធ្វើការរួមគ្នាក្នុងការជំរុញអន្តរប្រតិបត្តិការវាងប្រព័ន្ធបាគង (KHQR) របស់ប្រទេសកម្ពុជា និងបណ្តាញទូទាត់ចល័ត Weixin Pay របស់ប្រទេសចិន សំដៅលើកកម្ពស់ការទូទាត់ឌីជីថលរវាងប្រទេសកម្ពុជា និងប្រទេសចិន ឱ្យកាន់តែទូលំទូលាយ និងឆាប់រហ័ស។
ប្រភពដដែលបន្តថា តាមរយៈកិច្ចសហការនេះ ភាគីទាំងពីរ នឹងសហការគ្នាអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយសក្តានុពល ព្រមទាំងជំរុញសមាហរណកម្ម ការទូទាត់ឆ្លងដែន និងផ្ទេរប្រាក់ឆ្លងដែន (ការផ្ទេរប្រាក់ចេញ និងការផ្ទេរប្រាក់ចូល)រវាងប្រទេសទាំងពីរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា « កិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន TenPay Global ជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងការលើកកម្ពស់ការតភ្ជាប់ការទូរទាត់ឆ្លងដែន និងជំរុញនវនុវត្តន៍ហិរញ្ញវត្ថុ»។
ជាមួយគ្នានេះលោកជំទាវបណ្ឌតិបន្តថា កិច្ចសហប្រតិបត្តិការនេះ ក៏នឹងរួមចំណែកដល់ការជំរុញបរិយាបន្នហិរញ្ញវត្ថុ ការបង្កើនប្រសិទ្ធិភាពនៃការទូទាត់ ការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងការស្រុក និងការគាំទ្រដល់ការផ្លាស់ប្តូឌីជីថលជាបន្តបន្ទាប់ ព្រមទាំងការជំរុញការេផ្លាល់ប្តូរសេដ្ឋកិច្ចរវាងប្រទែសកម្ពុជា និងប្រទេសចិន។
បើតាមលោកជំទាវបណ្ឌិត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទូទាត់ឌីជីថល យើងអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ អាជីវករ និងទេសចរ ឱ្យមានលទ្ធភាពធ្វើប្រតិបត្តិការឌីជីថល ហិរញ្ញវត្ថុកាន់តែងាយស្រួល សុវត្ថិភាព និងប្រសិទ្ធិភាព ។

ចំណែកលោក Daniel Hong អនុប្រធានក្រុមហ៊ុន Tencent Financial Technology បានលើកឡើងដែរថា ការបោះជំហានទៅរកការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែន អាចប្រព្រឹត្តិទៅបានដោយសារការរីកចំរើននៃបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព។
លោកសង្កត់ធ្ងន់ថា តាមរយៈកិច្ចសដហការប្រតិបត្តិការរួមគ្នាជាមួយដៃគូជាកល ពួកយើងបានផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់អាចប្រើកាបូបឌីជីថល (e-Wallet) បាននៅគ្រប់ទីកន្លែងក្នុងពិភពលោក ប្រកបដោយភាពងាយស្រួឡ សុវត្ថិភាព និងមានទំនុកចិត្ត។
បើតាមលោក Daniel Hong ការនេះ នឹងជំរុញឱ្យមានប្រព័ន្ធអេកូឡូស៊ីទូទាត់ដែលអាចជឿទុកចិត្តបាន និងអាចតភ្ជាប់គ្នា ដើម្បីជាអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ និងកាលនុវត្តន៍ភាពបន្ថែមសម្រាប់ពាណិជ្ជកម្មសកល៕

