Close

កងទ័ពកម្ពុជា-បារាំង បន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ
កងទ័ពកម្ពុជា-បារាំង បន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ កងទ័ពកម្ពុជា-បារាំង បន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖​ យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមនាវីទោ ហ្សាក់ រីខែយែរ ( Jacques RIVIERE )ទទួលបន្ទុករបេសកកម្មអមបញ្ជាការដ្ឋានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងកងកម្លាំងប្រដាប់អាវុធនៅតំបន់ប៉ូលីនេស៊ីបារាំង ចូលជួបពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។

យោងតាមប្រភពដដែលបានឱ្យដឹងបន្ថែមថា នៅក្នុងជំនួបនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានរំឭកពីតួនាទីរបស់បារាំងក្នុងនាមជាស្ថាបនិក និងជាសហប្រធាននៃសន្និសីទទីក្រុងប៉ារីស ស្តីពីកម្ពុជា ដែលសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩១ និងការរួមចំណែកជាបន្តបន្ទាប់របស់បារាំងដល់ការអភិវឌ្ឍកម្ពុជាលើច្រើនវិស័យ។

កងទ័ពកម្ពុជា-បារាំង បន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ

ទន្ទឹមនោះផងដែរ ឯកឧត្តម ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-បារាំង និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦ខាងមុខនេះ។ នៅលើវិស័យយោធា ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណចំពោះកងទ័ពបារាំង ដែលបានផ្តល់អាហារូបករណ៍ដល់សិក្ខាកាមកម្ពុជាលើវគ្គសិក្សាជាច្រើនវគ្គ ជាពិសេស ការជួយបណ្តុះបណ្តាលកងយោធពលខេមរភូមិន្ទសម្រាប់បេសកកម្មថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។

កងទ័ពកម្ពុជា-បារាំង បន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ

ឯកឧត្តម ជឿជាក់ថា កងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្តូរព័ត៌មាន ទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែននានា និងបន្តកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ។

ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ទោ ហ្សាក់ រីខែយែរ បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានធ្វើការកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ហើយតាមរយៈការលើកឡើងនេះ បារាំងនិងកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត៕

កងទ័ពកម្ពុជា-បារាំង បន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ