Close

ឃាត់ខ្លួនជនសង្ស័យ ១០នាក់ ករណីផ្តល់កម្ចី ខុសច្បាប់នៅខេត្តត្បូងឃ្មុំ

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យ ១០នាក់ ករណីផ្តល់កម្ចី ខុសច្បាប់នៅខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យ ១០នាក់ ករណីផ្តល់កម្ចី ខុសច្បាប់នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ដោយអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ដោយមានការយកចិត្តទុកដាក់ខ្ពស់ លើសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សមត្ថកិច្ចខេត្តត្បូងឃ្មុំចុះបង្ក្រាបករណីផ្តល់កម្ចី ខុសច្បាប់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិហូចកើត ស្រុកពញាក្រែក។

ការចុះបង្រ្កាបនេះ យោងតាមសេចក្តីថ្លែងការណ៍រួម រវាងក្រសួងមហាផ្ទៃ ធនាគារជាតិ នៃកម្ពុជា និង អាជ្ញាធរហិរញ្ញវត្ថុមិនមែនធនាគារ ស្ដីពីការ ចាត់វិធានការចំពោះការផ្ដល់កម្ចីខុសច្បាប់ និងការទទួលយកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម ចុះថ្ងៃទី០៥ ខែកញ្ញាឆ្នាំ ២០២៥ ។

ឆ្លើយតបនឹងបញ្ហានេះ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាទៅកម្លាំងជំនាញ របស់ ស្នងការដ្ឋាន សហការជាមួយ អធិការដ្ឋាននគរបាលស្រុកពញាក្រែក និង កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រែក ធ្វើការចុះស្រាវជ្រាវជាបន្ទាន់ និង ដោយមានកាសម្របសម្រួលនោងដឹកនាំនិតិវិធី ពី លោកសួន ទី ព្រះរាជអាជ្ញារង សាលាដំបូងខេត្តត្បូងឃ្មុំ ចុះធ្វើការសាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដោយកំណត់ បានអត្តសញ្ញាណជនសង្ស័យ (ជាម្ចាស់បំណុល និង បុគ្គលិក) សរុបចំនួន ១០នាក់ ស្ថិតនៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ឃាត់ខ្លួនជនសង្ស័យ ១០នាក់ ករណីផ្តល់កម្ចី ខុសច្បាប់នៅខេត្តត្បូងឃ្មុំ

អត្តសញ្ញាណជនរងគ្រោះ(ជាកូនបំណុល)សរុបចំនួន ០៣នាក់ មានទីលំនៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ។

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ មានគេហទំព័រ (Facebook Page) ឈ្មោះ “ហេតុការណ៍ថ្មីៗ” បានចុះផ្សាយ ដែលមានខ្លឹមសារថា: <ប្រជាពលរដ្ឋរកស៊ីបន្តិចបន្ទួច ពុំមានលទ្ធភាព បង់ការប្រាក់ឲ្យក្រុមអ្នករកស៊ីចងការប្រាក់ថ្លៃកប់ពពក ក៏ត្រូវក្រុមអ្នករកស៊ីចង់ការប្រាក់នោះ បានយករូបថតរបស់ពួកគាត់ទៅបិតនៅតាមទីសាធារណៈ ហើយបញ្ជាក់ថាមាននៅក្នុងភូមិសាស្រ្ដស្រុកពញាក្រែក> ។

ក្រោយពីបានទទួលព័ត៌មានខាងលើ កម្លាំងជំនាញ នៃ អធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៨ បានចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៥ និង៣០នាទី បានស្រាវជ្រាវជាបន្តបន្ទាប់រកឃើញជនរងគ្រោះ (កូនបំណុល) ចំនួន៣នាក់ មានទីលំនៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ដែលត្រូវបានក្រុមរកស៊ីចងការប្រាក់យករូបថតរបស់ពួកគាត់ទៅបិតនៅតាមទីសាធារណះ ដោយសរសេលើរូបថតថាៈ ជនឆបោកជំពាក់លុយអត់សង ។

ឃាត់ខ្លួនជនសង្ស័យ ១០នាក់ ករណីផ្តល់កម្ចី ខុសច្បាប់នៅខេត្តត្បូងឃ្មុំ

ក្រោយការសាកសួរកូនបំណុលទាំង៣នាក់ខាងលើ កម្លាំងសមត្ថកិច្ចយើងបានហៅម្ចាស់បំណុលចំនួន ៣នាក់ និងបុគ្គលិកចំនួន ៧នាក់ មកអធិការដ្ឋាន នគរបាលស្រុកពញាក្រែក ដើម្បីសាកសួរ ។ ក្រោយការសាកសួរចប់សព្វគ្រប់ ដោយមានការដឹកនាំនីតិវិធីពី លោក សួន ទីព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចឲ្យកងកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ ខ្លួនជនសង្ស័យទាំង ១០នាក់ខាងលើ ដើម្បីបំពេញសំណុំរឿង តាមនីតិវិធី ។ ក្នុងការបង្ក្រាបខាងលើនេះ កម្លាំងយើងបានធ្វើការរក្សាទុកវត្ថុតាងមួយចំនួនផងដែរ ៕

ឃាត់ខ្លួនជនសង្ស័យ ១០នាក់ ករណីផ្តល់កម្ចី ខុសច្បាប់នៅខេត្តត្បូងឃ្មុំ

អត្ថបទទាក់ទង