Close

អបអរសាទរ! ខេត្តកំពង់ចាម​ ស្វាគមន៍កំពង់ផែទេសចរណ៍ថ្មីមួយ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 10:55 am ព័ត៌មានជាតិ
អបអរសាទរ! ខេត្តកំពង់ចាម​ ស្វាគមន៍កំពង់ផែទេសចរណ៍ថ្មីមួយ អបអរសាទរ! ខេត្តកំពង់ចាម​ ស្វាគមន៍កំពង់ផែទេសចរណ៍ថ្មីមួយ

កំពង់ចាម៖ កំពង់ផែទេសចរណ៍កំពង់ចាមនឹងបង្ហាញខ្លួន នៅឆ្នាំ២០២៦ ខណៈនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរពាក់ព័ន្ធបានបើកការដ្ឋានសាងសង់ជាផ្លូវការ ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ ខេត្តកំពង់ចាមមានភ័ព្វវាសនាក្រៃលែង ដែលទទួលបានគម្រោងថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាល អនុវត្តការសាងសង់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន គឺកំពង់ផែទេសចរណ៍កំពង់ចាម។

លោកបន្តថា កំពង់ផែទេសចរណ៍ដែកបណ្តែតទឹកក្រុងកំពង់ចាម ស្ថិតនៅទីតាំងទីលានចំណតកំពង់ចម្លងចាស់ ដែលមានវានាដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិពីប្រទសវៀតណាម ចូលចតទៅតាមកាលវិភាគដែលបានគ្រោងទុក។

អបអរសាទរ! ខេត្តកំពងចាមស្វាគមន៍កំពង់ផែទេសចរណ៍ថ្មីមួយ

បើតាម លោក ផន រឹម ការដាក់ដំណើរប្រតិបត្តិការកំពង់ផែនេះនៅពេលអនាគត ពិតជាផ្តល់ឱកាសដ៏វិសេស ដើម្បីអភិវឌ្ឍតំបន់ក្រុងកំពង់ចាម ឲ្យមានការរីកចម្រើនបានយ៉ាងឆាប់រហ័ស។ ម្យ៉ាងវិញទៀត ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រជាប់នឹងគម្រោងពង្រីកផ្លូវនាវាចរណ៍ពីភ្នំពេញមកកំពង់ចាម និងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ កំពង់ផែទេសចរណ៍នេះ នឹងបន្តទទួលភ្ញៀវទេសចរកាន់តែច្រើនថែមទៀត
នៅពេលអនាគត។

អបអរសាទរ! ខេត្តកំពងចាមស្វាគមន៍កំពង់ផែទេសចរណ៍ថ្មីមួយ

នៅពេលសាងសង់ចប់រួចរាល់ កំពង់ផែទេសចរណ៍ដែកបណ្តែតទឹកក្រុងកំពង់ចាម នឹងត្រូវប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាមជាអ្នកគ្រប់គ្រង និងប្រតិបត្តិការ។

ផ្អែកតាមផែនការនៃការអនុវត្តគម្រោង ការសាងសង់សំណង់កំពង់ផែទេសចរណ៍ដែកបណ្តែតទឹកសម្រាប់ដំណាក់កាលទី១នេះ នឹងប្រើប្រាស់រយៈពេល ២៤ ខែ។ ជាមួយគ្នានេះផងដែរ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដំណាក់កាលទី២ ដែលរួមមាន អគាររដ្ឋបាល និងកន្លែងរង់ចាំសម្រាប់ភ្ញៀវទេសចរ នឹងចាប់ផ្តើមនៅឆ្នាំ២០២៦។

ជារួមក្រសួងសាធារណការ និងដឹកជញ្ជូន នឹងខិតខំបញ្ចប់ការសាសង់គម្រោងដ៏សំខាន់នេះឲ្យរួចរាល់តាមការគ្រោងទុក៕

អបអរសាទរ! ខេត្តកំពងចាមស្វាគមន៍កំពង់ផែទេសចរណ៍ថ្មីមួយ