កម្ពុជានឹងស្វាគមន៍ជើងហោះហើរចំនួន ៣១៥៧៩ លើក
ភ្នំពេញ៖ យោងតាមក្រុមហ៊ុនវិភាគទិន្នន័យអាកាសចរណ៍ Cirium បានឱ្យដឹងថា ឆ្នាំ២០២៥ កម្ពុជានឹងស្វាគមន៍ជើងហោះហើរចំនួន ៣១៥៧៩ លើក កើនឡើង ១៤.២% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះ បើតាមការស្រង់ដោយ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។
ប្រភពដដែលបន្តថា កៅអីសម្រាប់អ្នកដំណើរដែលអាចប្រើបាន(Available passenger seats)នឹងឡើងដល់ ៥,១៨២,៨៦៤ កន្លែង កើនឡើង ១៤.៧% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំទៅ។
បើតាមប្រភពដដែល តួលេខកំណើនជើងហោះហើរ និងកៅអីដ៏រឹងមាំនេះ បានបញ្ជាក់អំពីភាពរីកចម្រើនរបស់កម្ពុជាក្លាយជាគោលដៅទេសចរណ៍មួយចំណោមគោលដៅដទៃទៀតដែលប្រកបដោយកម្លាំងរស់រវើក និងសំទុះអភិវឌ្ឍន៍ខ្លាំងបំផុតនៅអាស៊ី៕