Close

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍មូលស្លីមកម្ពុជានៅដើមខែក្រោយ

ដោយ៖ Chhan Sreyka ​​ | 17 ម៉ោងមុន ព័ត៌មានជាតិ
ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍មូលស្លីមកម្ពុជានៅដើមខែក្រោយ ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍មូលស្លីមកម្ពុជានៅដើមខែក្រោយ

ភ្នំពេញ៖ ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ ២០២៥ ក្រោមប្រធានបទ «អាស់សាឡាមូឡៃគុមកម្ពុជា៖ គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តី និងទំនុកចិត្ត» នៅដើមខែក្រោយនេះ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥ នៅបរិវេណនៃវិហារអាល់សារកាល់ (វិហារឥស្លាមបឹងកក់) ដែលាមអាសយដ្ឋាសនផ្លូវលេខ ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ជំរាបជូនដល់ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ ផ្នែករដ្ឋ-ឯកជន សហគ្រិនមូលស្លីម ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ឱ្យដឹងថា ព្រឹត្តិការណ៍ខាងលើនេះ រៀបចំឡើងក្នុងគោលបំណង ១ សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្តសម្រាប់ទេសចរគ្រប់ជាតិសាសន៍មកពីគ្រប់ទិសទី ។ ២ ដើម្បីបង្ហាញពីភាពសម្បូរបែបនៃសក្តានុពលទេសចរណ៍កម្ពុជា ដែលសមស្របជាមួយទីផ្សារទេសចរណ៍មូស្លីម និងស្តង់ដាមូស្លីមហ្វ្រែនលីកម្ពុជា ។ និងទី ៣ ការត្រៀមលក្ខណៈសម្បត្តិក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរណ៍មូស្លីមឱ្យស្របតាមនិន្នាការ និងតម្រូវការទីផ្សារទេសចរណ៍មូស្លីមជាតិ-អន្តរជាតិ ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍។

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍មូលស្លីមកម្ពុជានៅដើមខែក្រោយ

ទន្ទឹមនឹងនេះ វេទិកាខាងលើនឹងមានវាគ្មិនជាអ្នកជំនាញទេសចរណ៍ មន្ត្រីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគមន៍មូស្លីម ធុរជន និងវិស័យឯកជន ដែលនឹងជជែកពិភាក្សា ចែករំលែកគំនិតថ្មីៗ ផ្លាស់ប្តូរបទពិសោធល្អៗ និងផ្តល់ធាតុចូលបន្ថែម ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។

ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ក៏នឹងមានការរៀបចំស្តង់ពិព័រណ៍ទេសចរណ៍មូស្លីម ដែលដាក់បង្ហាញនូវសេវាកម្ម និងផលិតផលទេសចរណ៍ នៅបរិវេណទីតាំខាងលើផងដែរ ៕

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍មូលស្លីមកម្ពុជានៅដើមខែក្រោយ

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍មូលស្លីមកម្ពុជានៅដើមខែក្រោយ