Close

ការវាយប្រហាររបស់អ៊ីស្រាអែល លើកាតា បង្កការថ្កោលទោសទូទាំងពិភពលោក

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ការវាយប្រហាររបស់អ៊ីស្រាអែល លើកាតា បង្កការថ្កោលទោសទូទាំងពិភពលោក ការវាយប្រហាររបស់អ៊ីស្រាអែល លើកាតា បង្កការថ្កោលទោសទូទាំងពិភពលោក

កាតា៖ ការវាយប្រហារដោយអ៊ីស្រាអែល លើប្រទេសកាតា កាលពីពេលថ្មីៗនេះ បានបង្កការថ្កោលទោសយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ ប៉ុន្តែអ្នកវិភាគ Al Jazeera ប៉ាន់ប្រមាណថា វានឹងមិននាំឱ្យអ៊ីស្រាអែលត្រូវបានឆ្លៀតឆ្ងាយពីសហគមន៍អន្តរជាតិភ្លាមៗនោះទេ។

ទាក់ទិននឹងបញ្ហានេះ សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបបានថ្កោលទោសការវាយប្រហារនេះ ប៉ុន្តែមិនទំនងថានឹងផ្លាស់ប្តូរគោលនយោបាយចម្បងរបស់ពួកគេទៅលើអ៊ីស្រាអែលឡើយ។ អ្នកវិភាគបានលើកឡើងថា សហរដ្ឋអាមេរិកនៅតែជាអ្នកមានឥទ្ធិពលបំផុតក្នុងបញ្ហានេះ។

ចំណែកនៅក្នុងតំបន់អារ៉ាប់វិញ ការវាយប្រហារនេះកំពុងបង្កើនជំហរប្រឆាំងអ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីកាតាបានហៅវាថាជា “អំពើភេរវកម្មរដ្ឋ” ហើយកំពុងពិភាក្សាជាមួយប្រទេសជិតខាង ដើម្បីស្វែងរកការឆ្លើយតបរួមគ្នា។ ការវាយប្រហារត្រូវបានគេចាត់ទុកថា ជាការបំពានអធិបតេយ្យភាព និងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។

ការវាយប្រហាររបស់អ៊ីស្រាអែលលើកាតា បង្កការថ្កោលទោសទូទាំងពិភពលោក

លើសពីនេះទៀត ការវាយប្រហារនេះត្រូវបានគេចាត់ទុកថា ជាការរំលោភបំពានច្បាប់អន្តរជាតិ។ អ្នកវិភាគជាច្រើនឃើញថា វាបង្ហាញពីការមិនគោរពច្បាប់អន្តរជាតិរបស់អ៊ីស្រាអែល ដែលជាមតិមានទំនោរកើនឡើង ចាប់តាំងពីសកម្មភាពរបស់អ៊ីស្រាអែលក្នុងតំបន់ហ្គាហ្សា។

របាយការណ៍បានបញ្ជាក់ថា គោលដៅនៃការវាយប្រហារនេះ គឺមន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស នៅទីក្រុងដូហា កាលណាពួកគេកំពុងពិភាក្សាអំពីបទឈប់បាញ់ដែលសហរដ្ឋអាមេរិកស្នើឡើង។ ទោះមេដឹកនាំសំខាន់ៗរបស់ហាម៉ាសនៅរស់ ក៏ដោយ សមាជិកកម្រិតទាបមួយចំនួន និងមន្ត្រីសន្តិសុខកាតាម្នាក់ ត្រូវបានសម្លាប់។ នេះបញ្ជាក់ថា ការវាយប្រហារមានគោលបំណងបំផ្លាញកិច្ចចរចាសន្តិភាព។

តាមការវិភាគរបស់ Al Jazeera ការវាយប្រហារនេះ គឺជាការកើនឡើងនូវជម្លោះយ៉ាងធ្ងន់ធ្ងរ ដែលអាចបង្កើនសម្ពាធការទូតលើអ៊ីស្រាអែល ពិសេសពីប្រទេសអារ៉ាប់ជិតខាង។ ទោះជាយ៉ាងណា អ្នកវិភាគមិនរំពឹងថា វានឹងនាំឱ្យអ៊ីស្រាអែលបែកបាក់ពីសម្ព័ន្ធមិត្តលោកខាងលិចដ៏សំខាន់ៗរបស់ខ្លួនភ្លាមៗនោះទេ៕ប្រភព៖ Al Jazeera

ការវាយប្រហាររបស់អ៊ីស្រាអែលលើកាតា បង្កការថ្កោលទោសទូទាំងពិភពលោក