Close

លោក Charlie Kirk ជាមនុស្សស្និទនឹងលោក Trump ត្រូវគេបាញ់សម្លាប់

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Charlie Kirk ជាមនុស្សស្និទនឹងលោក Trump ត្រូវគេបាញ់សម្លាប់ លោក Charlie Kirk ជាមនុស្សស្និទនឹងលោក Trump ត្រូវគេបាញ់សម្លាប់

អាមេរិក៖ លោក Charlie Kirk ស្ថាបនិកអង្គការ Turning Point USA និងជាមនុស្សស្និតនឹងលោកប្រធានាធិបតីDonald Trump មានអាយុ ៣១ឆ្នាំ ត្រូវបានគេបាញ់សម្លាប់នៅក្នុងព្រឹត្តិការណ៍មួយនៅសាកលវិទ្យាល័យ Utah Valley ។

ដំណឹងនេះត្រូវបានបញ្ជាក់ដោយលោកប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានបង្ហោះសាររំលែកទុក្ខនៅលើបណ្តាញសង្គម Truth Social ។

សាក្សីនៅកន្លែងកើតហេតុ និងវីដេអូបង្ហាញថា លោក Kirk កំពុងថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅខាងក្រៅនៅពេលដែលមានការបាញ់មួយគ្រាប់បណ្តាលឱ្យត្រូវចំកញ្ចឹងករបស់លោក។

អភិបាលរដ្ឋ Utah លោក Spencer Cox បានហៅឧបទ្ទវហេតុនេះថាជា «ការធ្វើឃាតនយោបាយ»។

លោក Charlie Kirk ជាមនុស្សស្និទនឹងលោក Trump ត្រូវគេបាញ់សម្លាប់

លោក Kirk គឺជាឥស្សរជនដ៏លេចធ្លោម្នាក់ក្នុងប្រព័ន្ធផ្សព្វផ្សាយអភិរក្សនិយម និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោកប្រធានាធិបតី Trump។

លោកបានបន្សល់ទុកភរិយារបស់លោកគឺអ្នកស្រី Erika Frantzve និងកូនតូចៗពីរនាក់។ ការបាញ់ប្រហារនេះត្រូវបានអ្នកនយោបាយមកពីគ្រប់ភាគីថ្កោលទោស។

យ៉ាងណា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញសារវីដេអូបង្ហាញការសោកសៅ និងកំហឹង បន្ទាប់ពីករណីសម្លាប់ដែលគាត់បានហៅថាជា “ឧក្រិដ្ឋកម្មអយុត្តិធម៌” និងជា “ពេលអន្ធការសម្រាប់អាមេរិក”។

មន្រ្តីសន្តិសុខសន្មតថា កាំភ្លើងត្រូវបានបាញ់ចេញពីលើដំបូលអគារ។ ចំណែក BBC បានពិនិត្យវីដេអូមួយ ដែលត្រូវបានផ្សាយបន្ទាប់ពីហេតុការណ៍ ហើយរកឃើញថា ទីតាំងនិងមុំវីដេអូ ស្របតាមការសន្មតនោះ។

អាជ្ញាធរកំពុងបន្តស៊ើបអង្កេត ដើម្បីរកឃើញហេតុផល និងមូលដ្ឋានច្បាស់លាស់នៃករណី ដែលកំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក៕

លោក Charlie Kirk ជាមនុស្សស្និទនឹងលោក Trump ត្រូវគេបាញ់សម្លាប់