Close

ក្រឡាប់រថយន្តដឹកកម្មករកម្មការិនី រោងចក្រ ៤០នាក់ ធ្លាក់ទឹកត្រពាំងនៅខេត្តកំពង់ស្ពឺ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ក្រឡាប់រថយន្តដឹកកម្មករកម្មការិនី រោងចក្រ ៤០នាក់ ធ្លាក់ទឹកត្រពាំងនៅខេត្តកំពង់ស្ពឺ ក្រឡាប់រថយន្តដឹកកម្មករកម្មការិនី រោងចក្រ ៤០នាក់ ធ្លាក់ទឹកត្រពាំងនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៧ ខែសីហា ឆ្នាំ២០២៥វេលាម៉ោង ៦:៤០នាទី ត្រង់ចំណុចត្រពាំងទឹកជាប់ខាងជើងផ្លូវលំភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានរថយន្តដឹកកម្មករ ម៉ាក HYUNDAY PORTER ពាក់ផ្លាកលេខកំពង់ឆ្នាំង 2A 0970 បើកបរឈ្មោះ ម៉ី គឹមហួ អាយុ ៣២ឆ្នាំ រស់នៅភូមិសុក្រុំ ឃុំអូសារាយណ៍ ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមការបញ្ជាក់ពី សមត្ថកិច្ចនគរបាល បានអោយដឹងថា រថយន្តដឹកកម្មករ បានធ្វើដំណើរចេញពីភូមិសុក្រុំ ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីដឹកកម្មករមកធ្វើការនៅរោងចក្រ តារ៉ាល់ ស្ថិតនៅភូមិត្រពាំងមាន ឃុំស្មំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពេលមកដល់ចំណុចខាងលើរថយន្ដ បានគេចម៉ូតូមួយគ្រឿង រួចបណ្ដាលអោយរថយន្ដរេចង្កូត ធ្លាក់ចូលត្រពាំងទឹកតែម្ដង រថយន្តមានផ្ទុកកម្មកររោងចក្រសរុបចំនួន៣៨នាក់ ប្រុស ១៣នាក់ ។

ក្រឡាប់រថយន្តដឹកកម្មករកម្មការិនី រោងចក្រ ៤០នាក់ ធ្លាក់ទឹកត្រពាំងនៅខេត្តកំពង់ស្ពឺ

ក្នុងហេតុការណ៍នោះដែរបណ្ដាលរងរបួសធ្ងន់ កម្មករចំនួន១នាក់កម្មករផ្សេងទៀត (របួសស្រាល) ឈ្មោះ ណេង វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសុក្រុំ ឃុំអូសារាយណ៍ ស្រុកត្រាំកក់ ខេត្តតាកែវ បានបញ្ជូនទៅព្យាបាលរបួសនៅពេទ្យឯកជនក្បែរកន្លែងកើតហេតុ អ្នកផេ្សងទៀត បានវិលត្រឡប់ទៅផ្ទះវិញ ដោយបានការសម្របសម្រួលការងារជាមួយរដ្ឋបាលរោងចក្រ ពីអាជ្ញាធរមូលដ្ឋាន ។

ចំពោះអ្នកបើកបររថយន្ថសមត្ថកិច្ចបានអញ្ជើញយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីទទួលខុសត្រូវលើករណីដឹកជញ្ជូនកម្មករ ក្នុងនាមជាអ្នកទទួលសេវាដឹកជញ្ជូន៕

ក្រឡាប់រថយន្តដឹកកម្មករកម្មការិនី រោងចក្រ ៤០នាក់ ធ្លាក់ទឹកត្រពាំងនៅខេត្តកំពង់ស្ពឺ