Close

កសិករ ៨១ គ្រួសារនៅតាកែវ ទទួលបានជំនួយឥតសំណង ១,២ លានដុល្លារ សម្រាប់ដាំបន្លែ ចិញ្ចឹមមាន់ និងសាងសង់ផ្លូវ

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ
កសិករ ៨១ គ្រួសារនៅតាកែវ ទទួលបានជំនួយឥតសំណង ១,២ លានដុល្លារ សម្រាប់ដាំបន្លែ ចិញ្ចឹមមាន់ និងសាងសង់ផ្លូវ កសិករ ៨១ គ្រួសារនៅតាកែវ ទទួលបានជំនួយឥតសំណង ១,២ លានដុល្លារ សម្រាប់ដាំបន្លែ ចិញ្ចឹមមាន់ និងសាងសង់ផ្លូវ

ខេត្តតាកែវ៖ កសិករចំនួន ៨១ គ្រួសារ មកពីសហគមន៍កសិកម្មមាន់ស្រែអូរផុត ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ បានទទួលជំនួយឥតសំណងទឹកប្រាក់ប្រមាណ ១,២ លានដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលជាកម្មវិធីគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank)។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ១៧ ខែកក្កដា នេះ បញ្ជាក់ថា ជំនួយនេះមានគោលបំណងលើកកម្ពស់ជីវភាព និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍។

កសិករ ៨១ គ្រួសារនៅតាកែវ ទទួលបានជំនួយឥតសំណង ១,២ លានដុល្លារ សម្រាប់ដាំបន្លែ ចិញ្ចឹមមាន់ និងសាងសង់ផ្លូវ

លោកបន្តថា ក្នុងចំណោមទឹកប្រាក់សរុបនេះ ១៤ ម៉ឺនដុល្លារ ត្រូវបានបែងចែកសម្រាប់គាំទ្រ ៤០% ទៅលើការវិនិយោគដាំបន្លែក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមមាន់ស្រែយកពង។ ជាក់ស្ដែង ក្រុមអ្នកដាំបន្លែក្នុងមួយគ្រួសារទទួលបានជំនួយឧបត្ថម្ភជាមធ្យម ២.៣០០ ដុល្លារ ខណៈក្រុមអ្នកចិញ្ចឹមមាន់ស្រែទទួលបាន ១.២០០ ដុល្លារ ក្នុងមួយគ្រួសារ។

ចំណែកឯទឹកប្រាក់ប្រមាណ ១ លានដុល្លារ ទៀត នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ផ្លូវកៅស៊ូ ប្រវែង ៦,៤ គីឡូម៉ែត្រ នៅក្នុងសហគមន៍ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋ។

អ្វីដែលកាន់តែពិសេសនោះ សហគមន៍ក៏មានគម្រោងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីប្រែក្លាយខ្លួនទៅជា សហគមន៍កសិកម្មទំនើប។ ការផ្លាស់ប្ដូរនេះនឹងអនុញ្ញាតឱ្យសហគមន៍ទទួលបានការគាំទ្របន្ថែមផ្នែកដើមទុនការប្រាក់ទាប បច្ចេកទេសកសិកម្មតាមស្តង់ដារ និងការធានាពីទីផ្សារ ដែលជាកត្តាសំខាន់ក្នុងការជំរុញផលិតភាព និងនិរន្តរភាពកសិកម្ម៕


កសិករ ៨១ គ្រួសារនៅតាកែវ ទទួលបានជំនួយឥតសំណង ១,២ លានដុល្លារ សម្រាប់ដាំបន្លែ ចិញ្ចឹមមាន់ និងសាងសង់ផ្លូវ