Close

មន្ត្រីផ្ដល់សេវាលិខិតឆ្លងដែនជាង ២ម៉ឺន ក្បាល

ដោយ៖ Chhan Sreyka ​​ | 19 ម៉ោងមុន ព័ត៌មានជាតិ
មន្ត្រីផ្ដល់សេវាលិខិតឆ្លងដែនជាង ២ម៉ឺន ក្បាល មន្ត្រីផ្ដល់សេវាលិខិតឆ្លងដែនជាង ២ម៉ឺន ក្បាល

ភ្នំពេញ៖ ក្នុងខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីអត្តសញ្ញាណកម្មបន្តខិតខំបម្រើសេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋបានជាង ២ម៉ឺនក្បាល។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ក្នុងចំណោមនោះ ពលរដ្ឋដែលស្នើសុំសេវាតាមប្រព័ន្ធអនឡាញមានជាង ៣០០នាក់ ខណៈប្រជាពលរដ្ឋមានជំងឺ ចាស់ជរា និងពិការភាព មន្ត្រីក៏បានចុះទៅផ្តល់សេវាដល់លំនៅឋានបានចំនួន ៣នាក់ផងដែរ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ មន្ត្រីក៏ផ្តល់សេវាលិខិតធ្វើដំណើរជាង៥ពាន់ក្បាលជូនពលករខ្មែរដែលចេញទៅធ្វើការនៅបរទេស និងបានទទួលការស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មីជាង ៤សែននាក់ ព្រមទាំងបានទទួលពាក្យស្នើសុំបោះពុម្ពឡើងវិញអត្តសញ្ញាណបណ្ណទុតិយតាជាង៨ពាន់សន្លឹក។

សូមបញ្ជាក់ថា ក្នុងរយៈពេល ១ខែកន្លងទៅនេះ មន្ត្រីអត្តសញ្ញាណកម្មបានផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋនៅស្នាក់ការ ប.ស.ស ស្នាក់ការអ៊ីអនម៉ល ២ និងអ៊ីអនម៉ល ៣ បានជាង ១ពាន់នាក់។ ដោយឡែកចំពោះការផ្តល់អត្តសញ្ញាណបណ្ណអស់សុពលភាព បានផ្តល់ជូនប្រជាពលរដ្ឋជាង ៣សែននាក់៕

មន្ត្រីផ្ដល់សេវាលិខិតឆ្លងដែនជាង ២ម៉ឺនក្បាល