Close

នាយករដ្ឋមន្ត្រី៖ ច្បាប់កាតព្វកិច្ចយោធានឹងចាប់ផ្ដើមអនុវត្តនៅកម្ពុជាពីឆ្នាំ ២០២៦ តទៅ

ដោយ៖ Chhan Sreyka ​​ | 20 ម៉ោងមុន ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី៖ ច្បាប់កាតព្វកិច្ចយោធានឹងចាប់ផ្ដើមអនុវត្តនៅកម្ពុជាពីឆ្នាំ ២០២៦ តទៅ នាយករដ្ឋមន្ត្រី៖ ច្បាប់កាតព្វកិច្ចយោធានឹងចាប់ផ្ដើមអនុវត្តនៅកម្ពុជាពីឆ្នាំ ២០២៦ តទៅ

ភ្នំពេញ៖ ច្បាប់ស្ដីពីកាតព្វកិច្ចយោធារបស់កម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់តាំងពីឆ្នាំ២០០៦ តែមិនទាន់បានដាក់ឱ្យអនុវត្តនោះ នឹងចាប់ផ្ដើមដំណើរការជាផ្លូវការចាប់ពីឆ្នាំ២០២៦តទៅ។ នេះបើយោងតាមការប្រកាសរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

សម្ដេចមហាបវរធិបតីបានបញ្ជាក់ថា ច្បាប់ដ៏សំខាន់នេះ នឹងត្រូវធ្វើវិសោធនកម្មមាត្រាមួយចំនួន ជាពិសេសទៅលើ រយៈពេលនៃការបំពេញកាតព្វកិច្ច។ កន្លងមក ច្បាប់បានកំណត់ត្រឹម ១៨ ខែ ប៉ុន្តែនឹងត្រូវពង្រីកឱ្យមានរយៈពេលយូរជាងមុន ដល់ ២ ឆ្នាំ ជាដើម។

នាយករដ្ឋមន្ត្រី៖ ច្បាប់កាតព្វកិច្ចយោធានឹងចាប់ផ្ដើមអនុវត្តនៅកម្ពុជាពីឆ្នាំ២០២៦តទៅ

សម្តេចបន្ថែមថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឱ្យប្រើប្រាស់ដំបូងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដោយមាន ៦ ជំពូក និង ១៨ មាត្រា។ ច្បាប់នេះបានកំណត់ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី ១៨ ដល់ ៣០ ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា។ យ៉ាងណាមិញ ការបំពេញកាតព្វកិច្ចសម្រាប់ ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។

សម្ដេចនាយករដ្ឋមន្ត្រីបានពន្យល់បន្ថែមថា ការអនុវត្តច្បាប់នេះ នឹងផ្ដល់អត្ថប្រយោជន៍សំខាន់ៗពីរយ៉ាងសម្រាប់កម្ពុជា៖ ទី១ គឺ បង្កើនបរិមាណកម្លាំងទ័ព និងទី២ គឺ បង្កើនប្រសិទ្ធភាពក្នុងការបំពេញកម្លាំងទ័ព។ តាមរយៈការបំពេញកាតព្វកិច្ចយោធានេះ នឹងធានាថា កម្ពុជានឹងមិនខ្វះខាតកូនទាហាននោះទេសម្រាប់ថ្ងៃអនាគត។

នាយករដ្ឋមន្ត្រី៖ ច្បាប់កាតព្វកិច្ចយោធានឹងចាប់ផ្ដើមអនុវត្តនៅកម្ពុជាពីឆ្នាំ២០២៦តទៅ

ការអនុវត្តច្បាប់កាតព្វកិច្ចយោធានេះ ស្របពេលដែលប្រទេសមួយចំនួនក្នុងតំបន់ក៏បានអនុវត្តដូចគ្នាដែរ ដូចជាប្រទេសថៃ វៀតណាម និងកូរ៉េខាងត្បូងជាដើម។ គោលបំណងរួមគឺដើម្បីពង្រឹងកម្លាំងការពារជាតិ និងបណ្ដុះបណ្ដាលយុវជនឱ្យមានវិន័យ ក៏ដូចជាចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដី។

ការសម្រេចចិត្តនេះ អាចនឹងមានផលប៉ះពាល់ដល់ទីផ្សារការងារ និងការអប់រំក្នុងរយៈពេលខ្លី ប៉ុន្តែរាជរដ្ឋាភិបាលរំពឹងថា វាជាវិធានការចាំបាច់សម្រាប់សន្តិសុខ និងស្ថិរភាពយូរអង្វែងរបស់ប្រទេសជាតិ៕

នាយករដ្ឋមន្ត្រី៖ ច្បាប់កាតព្វកិច្ចយោធានឹងចាប់ផ្ដើមអនុវត្តនៅកម្ពុជាពីឆ្នាំ២០២៦តទៅ