
នាយករដ្ឋមន្ត្រី៖ ច្បាប់កាតព្វកិច្ចយោធានឹងចាប់ផ្ដើមអនុវត្តនៅកម្ពុជាពីឆ្នាំ ២០២៦ តទៅ
ភ្នំពេញ៖ ច្បាប់ស្ដីពីកាតព្វកិច្ចយោធារបស់កម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់តាំងពីឆ្នាំ២០០៦ តែមិនទាន់បានដាក់ឱ្យអនុវត្តនោះ នឹងចាប់ផ្ដើមដំណើរការជាផ្លូវការចាប់ពីឆ្នាំ២០២៦តទៅ។ នេះបើយោងតាមការប្រកាសរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា