Close

VINCI Airports ចាប់អារម្មណ៍​ពង្រីក​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​នៅ​កម្ពុជា​ រួមទាំង​ថាមពល និង​ទឹកស្អាត

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ
VINCI Airports ចាប់អារម្មណ៍​ពង្រីក​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​នៅ​កម្ពុជា​ រួមទាំង​ថាមពល និង​ទឹកស្អាត VINCI Airports ចាប់អារម្មណ៍​ពង្រីក​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​នៅ​កម្ពុជា​ រួមទាំង​ថាមពល និង​ទឹកស្អាត

ភ្នំពេញ៖ ក្រុមហ៊ុន VINCI Airports បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការពង្រីក​ការវិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា ទៅលើ​វិស័យ​សំខាន់ៗ​ដូចជា ថាមពលស្អាត និង ទឹកស្អាត។ នេះ​បើតាម​ជំនួប​រវាង​លោក Nicolas NOTEBAERT ប្រធាន​ក្រុមហ៊ុន VINCI Airports ជាមួយ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

ក្នុង​ជំនួប​នោះ លោក Notebaert បាន​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ធានា​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដែល​ជា​កត្តា​គន្លឹះ​សម្រាប់​ភាពជោគជ័យ​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន។ លោក​បាន​គូសបញ្ជាក់​ពី​កំណើន​គួរ​ឲ្យ​កត់សម្គាល់​នៃ​ចំនួន​អ្នកដំណើរ​តាម​យន្តហោះ ដែល​កើន ៤០ ដង​ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុងក្រោយ​នេះ។

VINCI Airports ចាប់អារម្មណ៍​ពង្រីក​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​នៅ​កម្ពុជា​ រួមទាំង​ថាមពល និង​ទឹកស្អាត

ក្រៅពី​វិស័យ​អាកាសចរណ៍ ដែល​ក្រុមហ៊ុន​កំពុង​ត្រៀម​សម្រាប់​ការ​ដាក់​ឲ្យ​ដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​នាពេល​ឆាប់ៗ​នេះ ក្រុមហ៊ុន VINCI Airports មាន​បំណង​ចូលរួម​អភិវឌ្ឍន៍​សង្គម-សេដ្ឋកិច្ច​កម្ពុជា​តាមរយៈ​ការវិនិយោគ​លើ​វិស័យ​ថ្មីៗ។ លោក Notebaert បាន​សម្តែង​ក្តីរំពឹង​ថា ការវិនិយោគ​ទាំងនេះ​នឹង​ក្លាយជា​គំរូ​នៃ​ភាពជោគជ័យ​រួម​ (Win-Win) រវាង​រាជរដ្ឋាភិបាល និង​វិស័យឯកជន។

ជា​ការ​ឆ្លើយតប សម្ដេច​នាយករដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​របស់ VINCI Airports នៅ​កម្ពុជា ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​កំណើនសេដ្ឋកិច្ច និង​ការ​ទាក់ទាញ​ភ្ញៀវទេសចរ។ សម្ដេច​ក៏បាន​អបអរសាទរ​ខួប​ទី៣០ នៃ​ភាព​ជា​ដៃគូ​រវាង​ក្រុមហ៊ុន និង​កម្ពុជា (១៩៩៥-២០២៥)។

សម្ដេច​បាន​គូសរំលេច​ពី​គោលនយោបាយ​បើកចំហ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការទាក់ទាញ​វិនិយោគ និង​ការ​ភ្ជាប់​ជើងហោះហើរ​ត្រង់​ទៅកាន់​បណ្ដា​ប្រទេស​ជាច្រើន​រួមមាន​ឥណ្ឌា និង​មជ្ឈិមបូព៌ា ដែល​នឹង​ជំរុញ​វិស័យ​ទេសចរណ៍ និង​ធុរកិច្ច។

សម្ដេច​នាយករដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការគាំទ្រ​រាល់​ការវិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា៕

VINCI Airports ចាប់អារម្មណ៍​ពង្រីក​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​នៅ​កម្ពុជា​ រួមទាំង​ថាមពល និង​ទឹកស្អាត