លោក Trump ថ្លែងថា លោកមានក្រុមមហាសេដ្ឋីច្រើន ដើម្បីទិញ TikTok
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោក មានក្រុមមហាដ្ឋីច្រើន ដើម្បី ទិញបណ្តាញទំនាក់ទំនាក់ទំនងសង្គម TikTok ។ TikTok គឺជាកម្មវិធីចែករំលែកវីដេអូដែលត្រូវបានហាមឃាត់នៅសហរដ្ឋអាមេរិកចំពេលមានការអះអាងថាវាបង្កហានិភ័យសន្តិសុខជាតិ។
នៅក្នុងបទសម្ភាសន៍របស់ទូរទស្សន៍ Fox News លោក Trump បាននិយាយថា លោកមានក្រុម«អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ» មានឆន្ទៈក្នុងការទិញនូវបណ្តាញសង្គមដ៏ធំមួយនេះ។ លោកនិយាយក្នុងន័យដើមថា «ខ្ញុំនឹងប្រាប់ក្នុងរយៈពេលប្រហែលពីរសប្តាហ៍ខាងមុខទៀត” ។
បើតាមទូរទស្សន៍ BBC ការលក់នូវបណ្តាញទំនាក់ទំនងសង្គមខាងនេះនឹងត្រូវមានការការយល់ព្រមពីរដ្ឋាភិបាលចិន ប៉ុន្តែលោក Trump បានប្រាប់ទូរទស្សន៍ Fox News ថា លោកគិតថាប្រធានាធិបតីចិន លោក Xi Jinping ប្រហែលជានឹងមិនលក់នោះទេ ។
ប្រភពដដែលបន្តថា គិតត្រឹមខែមិថុនានេះ លោកTrump បានពន្យារពេលជាលើកទី៣ នៃការអនុវត្តច្បាប់ដែលតម្រូវឱ្យលក់ TikTok ដោយតម្រូវឱ្យក្រុមហ៊ុនមេ ByteDance ឈានដល់កិច្ចព្រមព្រៀងលក់បណ្តាញសង្គមនេះត្រឹមថ្ងៃទី ១៧ ខែកញ្ញា។
កិច្ចព្រមព្រៀងលក់បណ្តាញសង្គម TikTok ទៅកាន់អ្នកទិញជនជាតិអាមេរិកបានបរាជ័យកាលពីខែមេសា នៅពេលដែលសេតវិមានបានប៉ះទង្គិចជាមួយប្រទេសចិនជុំវិញពន្ធរបស់លោក Trump ។
ទាក់ទិននឹងបញ្ហានេះ គេមិនទាន់ដឹងច្បាស់ទេថាតើអ្នកទិញបច្ចុប្បន្នដែលលោកTrump បាននិយាយនេះ នឹងមកតម្រង់ជួរចាំទិញដូចកាលពីបីខែមុនដែរឬទេ។
សភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់បង្ខំឱ្យលក់ TikTok កាលពីខែមេសាឆ្នាំមុន ដោយសមាជិកសភាបានលើកឡើងពីការភ័យខ្លាចថាកម្មវិធី ឬក្រុមហ៊ុនមេអាចប្រគល់ទិន្នន័យអ្នកប្រើប្រាស់អាមេរិកទៅរដ្ឋាភិបាលចិន ។ តែត្រង់ចំណុចនេះ ក្រុមហ៊ុន TikTok បានបដិសេធរឿងនេះ ។
លោក Trump ដំបូងឡើយក្នុងអាណត្តរបស់ខ្លួន បានរិះគន់បណ្តាញសង្គមសង្គមដ៏ធំមួយនេះ ប៉ុន្តែ វាត្រូវបានបានមើលឃើញថា បណ្តាញសង្គមមួយនេះ ជាកត្តាមួយនៅក្នុងការឈ្នះការបោះឆ្នោតឆ្នាំ ២០២៤ ហើយបន្ទាប់មកលោកបានប្រកាសគាំទ្រឱ្យប្រើប្រាស់បន្តនៅក្នុងសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា ច្បាប់បង្ខំឱ្យ លក់ TikTokនេះត្រូវបានគេសន្មត់ថានឹងចូលជាធរមាននៅថ្ងៃទី ១៩ ខែមករា ប៉ុន្តែលោក Trump បានពន្យារពេលការអនុវត្តរបស់ខ្លួនម្តងហើយម្តងទៀត តាមរយៈសកម្មភាពប្រតិបត្តិ សកម្មភាពដែលបានទាក់ទាញការរិះគន់ចំពោះសមាជិកសភាដែលគ្រប់គ្រងលើសភា
ទាក់ទិននឹងច្បាប់នេះ ក្រុមហ៊ុនTikTok បានជំទាស់ ប៉ុន្តែបានបរាជ័យក្នុងការប្តឹងតវ៉ារបស់ខ្លួនទៅកាន់តុលាការកំពូលរបស់សហរដ្ឋអាមេរិក៕