Close

អូស្ត្រាលីផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុដល់កុមារកម្ពុជាជាង ៤៥ពាក់នាក់ នៅក្នុងខេត្តជនបទ ៧

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ
អូស្ត្រាលីផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុដល់កុមារកម្ពុជាជាង ៤៥ពាក់នាក់ នៅក្នុងខេត្តជនបទ ៧ អូស្ត្រាលីផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុដល់កុមារកម្ពុជាជាង ៤៥ពាក់នាក់ នៅក្នុងខេត្តជនបទ ៧

ភ្នំពេញ៖ តាមរយៈគម្រោងការអប់រំកុមារស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ សហជីពឥណទានមូលនិធិអូស្ត្រាលី (Cufa) បានផ្តល់ការអប់រំដ៏សំខាន់ផ្នែកហិរញ្ញវត្ថុដល់កុមារជាង ៤៥,000 នាក់ នៅក្នុងសាលាបឋមសិក្សា ចំនួន ១៣២ នៅក្នុងខេត្តជនបទចំនួន ៧ បង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់សហគមន៍មានការយល់ដឹង និងការចូលរួមកាន់តែល្អប្រសើរ។

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ពន្យល់ថា ការទទួលបានសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាបានពង្រីកយ៉ាងគួរអោយកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែការទទួលបានការប្រើប្រាស់នៅមិនទាន់គ្រប់គ្រាន់ទេ។

ប្រភពដដែលបន្តថា បរិយាបន្នហិរញ្ញវត្ថុចាប់ផ្តើមពីការអប់រំ ហើយការផ្តល់ចំណេះដឹង និងជំនាញដល់កុមារអោយយល់ដឹងអំពីការសន្សំ និងការចំណាយ បង្កើតឱកាសសម្រាប់ជីវិតរយៈពេលវែង។

អូស្ត្រាលីផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុដល់កុមារកម្ពុជាជាង ៤៥ពាក់នាក់នៅក្នុងខេត្តជនបទ ៧

ថ្មីៗនេះ លោកឯកអគ្គរដ្ឋទូត យីប បានចូលរួមជាមួយដៃគូរដ្ឋាភិបាលកម្ពុជា ម្ចាស់ជំនួយ និងគ្រូបង្រៀន ដើម្បីចូលរួមក្នុងពិធីបិទបញ្ចប់គម្រោងដ៏ជោគជ័យនេះ។ ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណចំពោះ CUFA និងដៃគូរបស់ខ្លួនសម្រាប់ការប្តេជ្ញាចិត្តក្នុងការកសាងចំណេះដឹងផ្នែកហិរញ្ញវត្ថុចាប់ផ្តើមពីថ្នាក់រៀន។

អូស្ត្រាលីមានមោទនភាពដែលបានគាំទ្រ CUFA ជាងមួយទសវត្សរ៍ តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលី (ANCP) ដើម្បីជួយបណ្តុះបណ្តាលអ្នកជំនាន់ក្រោយអោយមានជំនាញក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុយ៉ាងមានការយល់ដឹង និងកសាងអនាគតប្រកបដោយសុវត្ថិភាព៕

អូស្ត្រាលីផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុដល់កុមារកម្ពុជាជាង ៤៥ពាក់នាក់នៅក្នុងខេត្តជនបទ ៧