Close

ម៉ាឡេស៊ីកំពុងពិចារណាសង់របងជញ្ជាំងព្រំដែនជាមួយថៃ

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ម៉ាឡេស៊ីកំពុងពិចារណាសង់របងជញ្ជាំងព្រំដែនជាមួយថៃ ម៉ាឡេស៊ីកំពុងពិចារណាសង់របងជញ្ជាំងព្រំដែនជាមួយថៃ

ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ី កំពុងពិចារណាសាងសង់របងជញ្ជាំងនៅតាមព្រំដែនជាមួយប្រទេសថៃ ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ និងសកម្មភាពខុសច្បាប់ផ្សេងទៀតដែលកំពុងកើតមានឡើង។ នេះ បើតាមការចុះផ្សាយរបស់ការសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥។

កាសែតបាងកកប៉ុស្តិ៍ បានស្រង់តាមសេចក្តីរាយការណ៍របស់សារព័ត៌មានម៉ាឡេស៊ី Bernama ដែលបានចុះផ្សាយនៅថ្ងៃសុក្រនេះ ថា អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី លោក Shamsul Anuar Nasarah បាននិយាយថា ការសាងសង់របងជញ្ជាំងក្នុងរដ្ឋ Kelantan គឺជាជម្រើសមួយក្នុងការធានាព្រំដែនជាមួយខេត្ត Narathiwatរបស់ប្រទេសថៃ ។ ជាមួយគ្នានេះក៏ ដំឡើងកាម៉េរ៉ាសុវត្ថិភាព CCTV និងការប្រើប្រាស់ឧបករណ៍ឃ្លាំមើលផ្សេងទៀត។

ម៉ាឡេស៊ីកំពុងពិចារណាសង់របងជញ្ជាំងព្រំដែនជាមួយថៃ

លោក Shamsul Anuar Nasarah បានធ្វើឡើងបែបនេះ បន្ទាប់ពីរដ្ឋ Kelantan ដែលបានអំពាវនាវឱ្យរដ្ឋាភិបាលកណ្តាលនៅទីក្រុងគូឡាឡាំពួ សាងសង់របងជញ្ជាំងដើម្បីបង្ក្រាបសកម្មភាពខុសច្បាប់។

រដ្ឋ Kelantan ដែលមានព្រំដែនជាប់នឹងខេត្តណារ៉ាធីវ៉ាត់របស់ប្រទេសថៃ និងតាមដងទន្លេ Kolok បាននិងកំពុងដំណើរការយុទ្ធនាការប្រឆាំងនឹងការរត់ពន្ធខុសច្បាប់ ពីពលករចំណាកស្រុក រហូតដល់គ្រឿងញៀន និងរបស់ខុសច្បាប់ផ្សេងទៀតដែលឆ្លងកាត់ទន្លេពីប្រទេសថៃ៕