សំបុត្រទស្សនាការប្រកួតជម្រើសជាតិនារីកម្ពុជា ជាមួយជម្រើសជាតិនារីហ្គាំ ចាប់ផ្ដើមលក់ហើយ
នៅថ្ងៃ ពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ក្រុមជម្រើសជាតិនារីកម្ពុជា ត្រូវប្រកួតតទល់នឹង ក្រុមជម្រើសជាតិនារីហ្គាំ វេលាម៉ោង ៧:០០ នាទីយប់ នាពហុកីឡដ្ឋានជាតិ (អូឡាំពិក) ដើម្បីត្រៀមការប្រកួត AFC Women’s Asian Cup Australia 2026 Qualifiers។
នៅព្រឹកថ្ងៃ សុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថា សំបុត្រចាប់ផ្ដើមដាក់លក់ហើយ តាមរយៈ តេលេក្រាម Mini App របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖ https://ffcambodia_bot.t.me/home (សំបុត្រឌីជីថលពីការទិញអនឡាញ គឺប្រើប្រាស់សម្រាប់ស្កេនចូលទស្សនាតែម្ដង មិនតម្រូវទៅប្ដូរយកសំបុត្រក្រដាស់ឡើយ)។
ចំណែកឯបងប្អូនអ្នកគាំទ្រ ដែលមានបំណងមកទិញផ្ទាល់ ក៏អាចអាចមករកទិញបានដូចគ្នា នៅ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ចាប់ពីថ្ងៃទី២៣ ខែមិថុនា រហូតដល់ថ្ងៃប្រកួត។
ចំពោះតម្លៃសំបុត្រ ត្រូវបានបែងចែកជាពីរ ដោយសំបុត្រប្រភេទ១ CAT A ឬ Zone A មានតម្លៃ ៨,០០០ រៀល និងសំបុត្រប្រភេទ២ ឬ Zone B មានតម្លៃ ៤,០០០ រៀល ៕
ដូច្នេះ សូមបងប្អូនជនរួមជាតិ ពិសេសអ្នកស្នេហាវិស័យកីឡា ចូលរួមទស្សនាការប្រកួតរបស់ក្រុមបាល់ទាត់នារីយើងទាំងអស់គ្នា ដើម្បីផ្ដល់កម្លាំងចិត្តដល់ជម្រើសជាតិយើង៕