Close

ព្រះខ័នរាជស្វាយរៀង សម្រេចចែកផ្លូវជាមួយ GABRIEL SILVA និងកីឡាករ Nick Taylor

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន កីឡា
ព្រះខ័នរាជស្វាយរៀង សម្រេចចែកផ្លូវជាមួយ GABRIEL SILVA និងកីឡាករ Nick Taylor ព្រះខ័នរាជស្វាយរៀង សម្រេចចែកផ្លូវជាមួយ GABRIEL SILVA និងកីឡាករ Nick Taylor

ជារឿងដ៏គួរឲ្យសោកសៅមួយ សម្រាប់អ្នកគាំទ្រ ដោយកាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានសម្រេចចែកផ្លូវជាមួយកីឡាករឆ្នើមពីររូប គឺខ្សែបម្រើសញ្ជាតិប្រេស៊ីល GABRIEL SILVA និងកូនកាត់ខ្មែរ-អាមេរិក ថេឡរ ឌឿន នីកូឡាស(Nick Taylor ) ក្រោយអ្នកទាំងពីរជួយក្លិបឈ្នះជើងឯកលីគកំពូលកម្ពុជា។

មែនទែនទៅ មួយរយៈពេលចុងក្រោយនេះ កីឡាករសញ្ជាតិប្រេស៊ីល Gabriel Silva Consta បានបង្ហាញសមត្ថភាពដ៏ល្អក្នុងពីររដូវកាលចុងក្រោយ។ រូបគេបានរួមចំណែកដល់ក្លិបស្វាយរៀង ឈ្នះជើងឯកលីគកំពូលកម្ពុជា ២ដង, ពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ១លើក និងពាន ខេមបូឌានស៊ុបភើខាប់ ១លើក ពិសេសជួយក្លិបក្លាយជាជើងឯករង AFC Challenge League កាលពីរដូវកាលមុននេះ ផងដែរ។

ព្រះខ័នរាជស្វាយរៀង សម្រេចចែកផ្លូវជាមួយ GABRIEL SILVA និងកីឡាករ Nick Taylor

ចំណែកឯ ខ្សែបម្រើការខ្មែរអាមេរិក Nick Taylor ក៏បានចាកចេញដូចគ្នា ក្រោយចូលរួមជាមួយព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ២០២៣។ រូបគេបានរួមចំណែកដល់ក្លិបស្វាយរៀង ឈ្នះជើងឯកលីគកំពូលកម្ពុជា ២ដង, ពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ១លើក និងពាន ខេមបូឌានស៊ុបភើខាប់ ១លើក ពិសេសជួយក្លិបក្លាយជាជើងឯករង AFC Challenge League ផងដែរ។

ព្រះខ័នរាជស្វាយរៀង សម្រេចចែកផ្លូវជាមួយ GABRIEL SILVA និងកីឡាករ Nick Taylor

បើតាមប្រភពមួយចំនួន បានបង្ហើបថា កីឡាករខ្មែរ-អាមេរិករូបនេះ ទំនងជាទៅចូលរួមជាមួយក្លិបនៅប្រទេសថៃ ខណៈ Gabriel នៅមិនទាន់ព័ត៌មានណាមួយថាតើរូបគេបន្តលេងក្នុងប្រទេសកម្ពុជា ឬទៅក្រៅប្រទេសនោះទេ។

គួរបញ្ជាក់ថា ទន្ទឹមនឹងការចាកចេញរបស់កីឡាករទាំងពីរខាងលើ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏បានបន្តកុងត្រាជាមួយកីឡាករបរទេសចំនួន៤នាក់ផងដែរ មានដូចជា៖ កីឡាករ CRISTIAN ROQUE, ODAWARA, RYO FUJII និងកីឡាករ BOUNPHACHAN ៕

ព្រះខ័នរាជស្វាយរៀង សម្រេចចែកផ្លូវជាមួយ GABRIEL SILVA និងកីឡាករ Nick Taylor
ព្រះខ័នរាជស្វាយរៀង សម្រេចចែកផ្លូវជាមួយ GABRIEL SILVA និងកីឡាករ Nick Taylor