Close

ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ចាប់ផ្ដើមសាងសង់ទីលានហ្វឹកហាត់ស្មៅធម្មជាតិថ្មីចំនួន ៣

ដោយ៖ Chhan Sreyka ​​ | 16 ម៉ោងមុន កីឡា
ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ចាប់ផ្ដើមសាងសង់ទីលានហ្វឹកហាត់ស្មៅធម្មជាតិថ្មីចំនួន ៣ ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ចាប់ផ្ដើមសាងសង់ទីលានហ្វឹកហាត់ស្មៅធម្មជាតិថ្មីចំនួន ៣

នៅថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ លោក កាំង សេន ប្រធានក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ដឹកនាំក្រុមការងារក្លិប និងកីឡាករ អញ្ជើញចូលរួម កម្មវីធីសែនបើកការដ្ឋានសាងសង់ទីលានហ្វឹកហាត់ របស់ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ។

បើតាមការប្រកាសរបស់ក្លិបលីគកំពូលកម្ពុជាមួយនេះ គម្រោងទីលានថ្មីនេះ មាន ទីលានហ្វឹកហាត់ស្មៅធម្មជាតិស្ដង់ដា (៦៨ម x១០៥ម) ចំនូន ០៣ ទីលាន, មជ្ឃមណ្ធលហ្វឹកហាត់ កម្លាំង និងកាយសម្បទាចំនួន ០១ និង អគារស្នាក់នៅសម្រាប់យុវជន ចំនួន ០១ អគារ។ សម្រាប់ការសាងសង់ដំណាក់កាលទី១ មាន ទីលានហ្វឹកហាត់ស្មៅធម្មជាតិស្ដង់ដា(៦៨ម x១០៥ម) ចំនូន ០២ ទីលាន មជ្ឃមណ្ឌលហ្វឹកហាត់ កម្លាំង និងកាយសម្បទាចំនួន ០១។

ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ចាប់ផ្ដើមសាងសង់ទីលានហ្វឹកហាត់ស្មៅធម្មជាតិថ្មីចំនួន៣

ទីលានហ្វឹកហាត់ថ្មី នឹងបម្រើជាមជ្ឈមណ្ឌលកណ្តាល សម្រាប់ទាំងឈុតធំ និងឈុតយុវជន ត្រូវបានរៀបចំឡើង ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ មានទីលាន ដែលមានទំហំធំទូលាយ កន្លែងហាត់កាយសម្បទា និងកន្លែងអប់រំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍កីឡាករទាំងមូល។

ជុំវិញការបើកការដ្ឋានសាងសង់នេះ លោក កាំង សេន ប្រធានក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ បានបញ្ជាក់ថា៖
“នេះលើសពីគម្រោងសាងសង់ វាជាការប្តេជ្ញាចិត្តចំពោះអនាគតនៃក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ។ ទីលានហ្វឹកហាត់ថ្មីរបស់យើង នឹងផ្តល់ភាពងាយស្រួលដល់កីឡាករ គ្រូបង្វឹក និងបុគ្គលិករបស់យើងឱ្យឈានដល់កម្រិតខ្ពស់ និងផ្តល់នូវបរិយាកាសវិជ្ជាជីវៈដែលបំផុសគំនិតមនុស្សជំនាន់ក្រោយ”។

ការវិនិយោគនេះ ឆ្លុះបញ្ចាំងពីបេសកកម្មរបស់ ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ក្នុងការរីកលូតលាស់ទាំងការប្រកួតប្រជែង និងប្រកបដោយនិរន្តរភាព ដោយពង្រឹងតួនាទីរបស់ខ្លួនជាក្លឹបបាល់ទាត់ ដែលមានការគិតឆ្ពោះទៅមុខបំផុតនៅក្នុងតំបន់។ ទីលានហ្វឹកហាត់នេះ ដែរមានមូលដ្ឋាននៅ ៖ តំបន់អភិវឌ្ឍន៍ ISI PARK II ផ្លូវជាតិលេខ២ ភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុក កណ្ដាលស្ទឹង ខេត្ដកណ្ដាល៕

ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ចាប់ផ្ដើមសាងសង់ទីលានហ្វឹកហាត់ស្មៅធម្មជាតិថ្មីចំនួន៣