Close

សុខ ធី ឆ្លើយបែបនេះ ក្រោយលោក ពេជ្រ សុផាន់ ថា ខ្លួនអត់​ហ៊ាន​វាយហ្គង់​ចេញ​ម្រាម ឬ​​អំបោះ​ឆៅ​

ដោយ៖ Chhan Sreyka ​​ | 16 ម៉ោងមុន កីឡា
សុខ ធី ឆ្លើយបែបនេះ ក្រោយលោក ពេជ្រ សុផាន់ ថា ខ្លួនអត់​ហ៊ាន​វាយហ្គង់​ចេញ​ម្រាម ឬ​​អំបោះ​ឆៅ​ សុខ ធី ឆ្លើយបែបនេះ ក្រោយលោក ពេជ្រ សុផាន់ ថា ខ្លួនអត់​ហ៊ាន​វាយហ្គង់​ចេញ​ម្រាម ឬ​​អំបោះ​ឆៅ​

​​​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ លោក​គ្រូ ពេជ្រ សុផាន់ ក្លឹប​ប្រដាល់​ពេជ្រសុផាន់​គុន​ខ្មែរ​ បាននិយាយថា សុខ ធី ​អត់​មាន​លេង​ហ្គង់​ចេញ​ម្រាម ឬ​អំបោះ​ឆៅ​ជាមួយ​ ពេជ្រ សម្បត្តិ សិស្ស​របស់​លោក​ទេ ហើយស្រាប់តែ​ សុខ ធី ​ជា​សាមី​ខ្លួន​ អះអាងថា រូបគេ​មិន​បាន​និយាយ​ទេ​។

ជុំវិញវិញការ​លើក​ឡើង​របស់​លោកគ្រូ ពេជ្រ សុផាន់ អ្នកគុនខ្មែរមកពីក្លិបគុនខ្មែរជើងឯកពិភពលោក (KKIF) រហស្សនាមមនុស្សឈើ សុខ ធី បានតបទៅវិញថា​ គេ​មិន​បាន​ខ្លាច​ទេ គ្រាន់តែ​ហ្គង់​ចេញ​ម្រាម​ គេ​ធ្លាប់​បាន​ប្រកាស​ពី មុន​មក​ហើយ​គឺ​គេ​មិន​​ទទួល​ប្រកួត​ទេ ព្រោះ​តែ​គេ​ស្នាម​របួស​នៅ​ប្រអប់​ដៃ​របស់​គេ​។ ​ដូជ្នេះគេ​ទទួល​តែ​ការ​ប្រកួត​ហ្គង់​ធំ​ធម្មតា​​តែ​ប៉ុណ្ណោះ​ ព្រោះ​តែ​គេ​ចង់​ថែរក្សា​រាងកាយ​របស់​គេ​ដើម្បី​អាច​ប្រកួត​បាន​យូរ​អង្វែង​។

សុខ ធី ឆ្លើយបែបនេះ ក្រោយលោក ពេជ្រ សុផាន់ ថា ខ្លួនអត់​ហ៊ាន​វាយហ្គង់​ចេញ​ម្រាម ឬ​​អំបោះ​ឆៅ​

ដោយ​ឡែក​សម្រាប់អ្នកលេងគុនខ្មែរ រហស្សនាម ក្របីព្រៃ​ ពេជ្រ សម្បត្តិ វិញ​ បាន​និយាយ​ដែរ​ថា ហ្គង់​អីក៏​គេ​វ៉ៃ​​បាន​​ ហើយ​សូម្បីតែ​ដៃ​ទទេ​ក៏​គេ​វ៉ៃ​ដែរ​។ យ៉ាង​ណា ​ច្បាប់​នៃ​ការ​ចុះ​កុង​ត្រា​បាន​ធ្វើ​រួច​ហើយ ពោល​គឺ​កា​រប្រកួត​រវាង​អ្នក​ទាំង​ពីរ​គឺ​ធ្វើ​ឡើង​ដោយ​ប្រើ​ហ្គង់​ធំ​​គឺ​ហ្គង់​លេខ​៨ ប្រកួត​៥​ទឹក​។

គួរបញ្ជាក់ថា ក្របីព្រៃមុខដែក ពេជ្រ សម្បត្តិ និងមនុស្សឈើ សុខ ធី នឹងត្រូវប្រកួតក្នុងកម្មវិធី XTREME Power Boom នៅសង្វៀនហង្សមាស ដែលជាការប្រកួតដណ្ដើមខ្សែក្រវាត់ 60Kg តែទោះបីជាយ៉ាងណា មិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នោះទេ ប៉ុន្តែបើតាមប្រភពមួយចំនួនបាននិយាយថា ជំនួបរវាងជើងខ្លាំងទាំងពីរ នឹងធ្វើឡើងនៅចុងខែនេះ៕

សុខ ធី ឆ្លើយបែបនេះ ក្រោយលោក ពេជ្រ សុផាន់ ថា ខ្លួនអត់​ហ៊ាន​វាយហ្គង់​ចេញ​ម្រាម ឬ​​អំបោះ​ឆៅ​