Close

ដឹងតែកក្រើកហើយ! មនុស្សឈើ សុខ ធី ប៉ះ ក្របីព្រៃ ពេជ្រ សម្បត្តិ ​ដណ្ដើមខ្សែក្រវាត់​ទម្ងន់​ ៦០គីឡូក្រាម

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 4:03 am កីឡា
ដឹងតែកក្រើកហើយ! មនុស្សឈើ សុខ ធី ប៉ះ ក្របីព្រៃ ពេជ្រ សម្បត្តិ ​ដណ្ដើមខ្សែក្រវាត់​ទម្ងន់​ ៦០គីឡូក្រាម ដឹងតែកក្រើកហើយ! មនុស្សឈើ សុខ ធី ប៉ះ ក្របីព្រៃ ពេជ្រ សម្បត្តិ ​ដណ្ដើមខ្សែក្រវាត់​ទម្ងន់​ ៦០គីឡូក្រាម

នៅទីបំផុត! ជំនួបដែលអ្នកស្នេហាវិស័យគុនខ្មែរ ចង់ឃើញបំផុត ពេលនេះបានកើតឡើងហើយ
រវាងក្របីព្រៃមុខដែក ពេជ្រ សម្បត្តិ និងមនុស្សឈើ សុខ ធី ក្នុងកម្មវិធី XTREME Power Boom នៅសង្វៀន ហង្សមាស ដែលជាការប្រកួតដណ្ដើមខ្សែក្រវាត់  60Kg ។

បើតាម​ការ​ឲ្យ​ដឹង​ពី​ទំព័រហ្វេសប៊ុកផេកផ្លូវការណ៍ របស់ក្លិបគុនខ្មែរជើងឯកពិភពលោក (KKIF) បាន​បង្ហាញ​ពី​ការ​ចុះ​កុងត្រា​រួច​រាល់ សម្រាប់​ជំនួប​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​គឺ សុខ ធី ប៉ះ ពេជ្រ សម្បតិ្ត នៅសង្វៀនហង្សមាស ​ដើម្បី​ដណ្ដើមខ្សែក្រវាត់​ទម្ងន់​ ៦០គីឡូក្រាម។

ដឹងតែកក្រើកហើយ! មនុស្សឈើ សុខ ធី ប៉ះ ក្របីព្រៃ ពេជ្រ សម្បត្តិ ​ដណ្ដើមខ្សែក្រវាត់​ទម្ងន់​៦០គីឡូក្រាម

គួររំលឹកថា កាលពីឆ្នាំ២០២៣ លោកឧកញ្ញា ស្រី ចាន់ថន ដែលជាម្ចាស់ក្លិបគុនខ្មែរជើងឯកពិភពលោក (KKIF) ធ្លាប់បានប្រកាសក្តែងៗ មិនឲ្យ សុខធី ប៉ះ ពេជ្រ សម្បត្តិ ឡើយ ដោយលោកបានលើកឡើងថា៖« សម្បត្តិ កើតក្នុងក្លិប១៥៧របស់ខ្ញុំតាំងពី២០១៧មកម្លេះ រយៈពេល៤ទៅ៥ឆ្នាំហើយ ចឹងខ្ញុំមិនឲ្យជួបកូនសិសស្សចាស់នោះទេ ទុកកំលាំងប៉ះជាមួយបរទេសល្អជាង»។ យ៉ាងណា ពេលនេះ លោកឧកញ្ញា ស្រី ចាន់ថន បានឯកភាពបើកភ្លើងខៀវ សម្រាប់ជំនួប សុខ ធី នឹង ពេជ្រ សម្បត្តិ។

ពីមុនមក សុខ ធី ត្រូវ​បាន​មហាជន​ចាប់គូ​ទល់​នឹង ពេជ្រ​ សម្បត្តិ ​​ជាច្រើនលើកច្រើនសារ ហើយ​រូបខ្លួនផ្ទាល់ ធ្លាប់​បាន​និយាយ​​ថា៖« បើ​មាន​ការ​រៀបចំ​មែន​ ក៏​មិន​ហ៊ាន​រំពឹង​ច្រើន​ដែរ ត្រឹម ៥០/៥០ ប៉ុណ្ណោះ ព្រោះ​​អីសម្បត្តិ ពេល​នេះ​ល្អ ​​ហើយ​តាន់​ទៀត​​។ (បើ​យើង​សង្ឃឹម​ច្រើន​​ខ្លាចចាញ់​​ទៅ​ខ្មាសគេ) នេះ​ជា​ការ​បន្ថែម​របស់ សុខ ធី ។

ដឹងតែកក្រើកហើយ! មនុស្សឈើ សុខ ធី ប៉ះ ក្របីព្រៃ ពេជ្រ សម្បត្តិ ​ដណ្ដើមខ្សែក្រវាត់​ទម្ងន់​៦០គីឡូក្រាម

គួរបញ្ជាក់ថា អ្នក​ប្រដាល់​មក​ពី​ជាយដែន​ រហស្សនាម មនុស្សឈើ សុខ​ ធី​ បាន​វិល​មក​កាន់​កម្ពុជា ​ក្នុងឆ្នាំ២០២៣ ​ដោយទទួល​បាន​​ជោគជ័យ​ជាបន្តបន្ទាប់ ​​ឈ្នះ​ពាន​រង្វាន់​ ខ្សែក្រវាត់ និងប្រាក់​រង្វាន់ជាច្រើន។ ​​ ការត្រលប់​មក​រស់នៅ​កម្ពុជា​វិញ​ សុខ​ ធី​ ​​ចូល​ហ្វឹកហាត់​ជា​​មួយក្លឹប​ប្រដាល់​ KKIF។ បច្ចុប្បន្ន​នេះ ​រូប​គេ​មាន​តម្លៃ​ខ្លួន​ក្នុង​មួយ​ប្រកួត ​បាន​ចន្លោះ​ ១,៥០០-២,០០០ដុល្លារ។ ​​ រូប​គេ​ជា​ជើង​ខ្លាំង​មួយរូប ​ប្រចាំ​ទម្ងន់​ ៦០​គីឡូក្រាម​នៅ​កម្ពុជា​៕

ដឹងតែកក្រើកហើយ! មនុស្សឈើ សុខ ធី ប៉ះ ក្របីព្រៃ ពេជ្រ សម្បត្តិ ​ដណ្ដើមខ្សែក្រវាត់​ទម្ងន់​៦០គីឡូក្រាម