Close

អេស្ប៉ាញ ប៉ះ ព័រទុយហ្គាល់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Nations League

ដោយ៖ Chhan Sreyka ​​ | 16 ម៉ោងមុន កីឡា
អេស្ប៉ាញ ប៉ះ ព័រទុយហ្គាល់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Nations League អេស្ប៉ាញ ប៉ះ ព័រទុយហ្គាល់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Nations League

ក្រុមគោជល់អេស្ប៉ាញ នឹងឡើងទៅជួបក្រុមបញ្ចខែលព័រទុយហ្គាល់ នៅវគ្គផ្ដាច់ព្រ័ត្រ UEFA Nations League 2025 បន្ទាប់ពីយកឈ្នះ ក្រុមមាន់គោកបារាំង ក្នុងលទ្ធផល ៥-៤ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីយប់មិញនេះ។

ការប្រកួតដែលធ្វើឡើងនៅឯកីឡដ្ឋាន MHP Arena ប្រទេសអាល្លឺម៉ង់ ក្រុមជម្រើសជាតិអេស្ប៉ាញ បានបើកការនាំមុខ២គ្រាប់ នៅតង់ទី១ ដោយកីឡាករ
Nico Williams នៅនាទី២២ និង Mikel Merino នៅនាទី២៥។ លុះចូលដល់តងទី២ បានបើកការនាំមុខ២គ្រាប់ទៀត ដោយកីឡាករ Yamal នាទី៥៤ និង Pedri នៅនាទី៥៥ យ៉ាងណា បារាំង នៅតែមិនបាក់ទឹកចិត្ត ដោយព្យាយាមយ៉ាងខ្លាំង រហូតតាមបាន២គ្រាប់វិញ ដោយកីឡាករ Kylian Mbappé នាទី៥៩ និង Rayan Cherki នៅនាទី៧៩។

អេស្ប៉ាញ ប៉ះ ព័រទុយហ្គាល់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Nations League

នៅនាទី៦៧ Lamine Yamal បានបន្ថែមគ្រាប់ទី៥ និងជាគ្រាប់បាល់ទី២ របស់ខ្លួនក្នុងប្រកួតនេះផងដែរ។ នៅនាទី៨៤ កីឡាករ Dani Vivian របស់អេស្ប៉ាញ បានធ្វើឲ្យបាល់ចូលទីខ្លួនឯង មុនពេលដែលកីឡាករ Kolo Muani រកបានគ្រាប់មួយគ្រាប់នៅនាទី៩០+ ហើយបញ្ចប់ការប្រកួត៩០ នាទី អេស្ប៉ាញ ៥-៤ ព័រទុយហ្គាល់។

ដូច្នេះ អេស្ប៉ាញ ត្រូវឡើងទៅជួប ព័រទុយហ្គាល់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២៖០០នាទីយប់ ខណៈ ក្រុមមាន់គោកបារាំង ត្រូវប៉ះ ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ ដណ្ដើមយកលេខ៣ នៅមុនមួយថ្ងៃ ពោលគឺនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ វេម៉ោងដដែល៕

អេស្ប៉ាញ ប៉ះ ព័រទុយហ្គាល់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Nations League