Close

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាវភ្លៀងជាង ២ពាន់ទៀត ជូននគរបាលរាជធានី ខេត្ត

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 4:32 am ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាវភ្លៀងជាង ២ពាន់ទៀត ជូននគរបាលរាជធានី ខេត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាវភ្លៀងជាង ២ពាន់ទៀត ជូននគរបាលរាជធានី ខេត្ត

ភ្នំពេញ ៖ នៅពេលដែលរដូវវស្សាបានឈានចូលមកដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បាននឹកឃើញភ្លាមដល់សុខទុក្ខកងកម្លាំងនគរបាលជាតិតាមរាជធានី-ខេត្ត ដែលត្រូវបំពេញតួនាទីភារកិច្ចក្រោមដំណក់ទឹកភ្លៀងទាំងយប់ ទាំងថ្ងៃ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយអគ្គស្នងការ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត កាលពីសប្ដាហ៍ មុន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចផ្តល់អាវភ្លៀងជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន ២.៦០០អាវ ក្នុងនោះ ស្នងការរាជធានីទទួលបាន ២០០អាវ និងខេត្តនីមួយៗទទួលបាន ១០០អាវ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាវភ្លៀងជាង ២ពាន់ទៀត ជូននគរបាលរាជធានី ខេត្ត

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងថា មកដល់ពេលនេះ អាវភ្លៀងដែលឯកឧត្តមអភិសន្តិបណ្ឌិត សម្រេចផ្ដល់ជូននោះ បានប្រគល់ដល់ស្នងការដ្ឋាននគរបាលរាជធានី និងខេត្តទាំងអស់រួចរាល់ហើយ។ លោក បានបន្ថែមថា មុខសញ្ញាមន្ត្រីត្រូវទទួលអាវភ្លៀង គឺមន្ត្រីអនុវត្តតួនាទីភារកិច្ចនៅខាងក្រៅក្នុងអំឡុងរដូវភ្លៀងនេះ។

សូមរំលឹកថា កាលពីដើមរដូវវស្សាឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្លាប់ផ្តល់អាវភ្លៀងជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្ត្រីក្រសួងមហាផ្ទៃ សរុបចំនួន១៦.៣៥០ អាវរួចមកហើយ។ នេះជាការយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំពោះការខិតខំបំពេញតួនាទីរបស់មន្ត្រីនគរបាលជាតិ៕
ប្រភព៖មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាវភ្លៀងជាង ២ពាន់ទៀត ជូននគរបាលរាជធានី ខេត្ត