Close

ចិនមានផែនការសាងសង់មូលដ្ឋានទ័ពជើងទឹកថ្មីមួយទៀតនៅភាគខាងលិចអាហ្វ្រិក

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ចិនមានផែនការសាងសង់មូលដ្ឋានទ័ពជើងទឹកថ្មីមួយទៀតនៅភាគខាងលិចអាហ្វ្រិក ចិនមានផែនការសាងសង់មូលដ្ឋានទ័ពជើងទឹកថ្មីមួយទៀតនៅភាគខាងលិចអាហ្វ្រិក

បរទេស​ ៖ មេបញ្ជាការយោធាអាមេរិកតំណាងឲ្យតំបន់អាហ្វ្រិក​ លោក Michael Langley កាលពីថ្ងៃម្សិលមិញនេះបានលើកឡើងថារដ្ឋាភិបាលក្រុងប៉េកាំងកំពុងរៀបចំផែនការក្នុងការសាងសង់ទីតាំងមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់អាហ្វ្រិកដោយក្នុងនោះកំណត់យកភាគខាងលិចនៃទ្វីបនេះជាគោលដៅ។

ទោះបីមិនបានបញ្ជាក់អំពីព័ត៌មានលំអិតនៃការចោទប្រកាន់នេះហើយក៏មិនបានប្រាប់ឲ្យដឹងថាប្រទេសណាមួយដែលនឹងទទួលយកទីតាំងមូលដ្ឋាននេះក្តី​ ប៉ុន្តែលោកមេបញ្ជាការរូបនេះនៅតែអះអាងថាចិននឹងអាចនាំមុខអាមេរិកក្នុងតំបន់ចំពោះវិស័យកងទ័ពជើងទឹក។

របាយការណ៍ដោយមន្ទីរប៉ង់តាហ្គោនឆ្នាំ២០២២ធ្លាប់បានរកឃើញថាចិនគឺជាប្រទេសមហាអំណាចនៃកងទ័ពជើងទឹកនៅតំបន់ប៉ាស៊ីហ្វិកនិងធំជាងគេបំផុតមួយនៅលើពិភពលោកហើយប្រសិនបើការរៀបចំទីតាំងថ្មីមួយទៀតនៅក្នុងតំបន់អាហ្វ្រិកនោះចិននឹងអាចមានឥទ្ធិពលក្នុងវិស័យការពារជើងទឹកប្រហាក់ប្រហែលទៅនឹងអាមេរិកជាមិនខាន។

គួររំលឹកដែរថា​ ប្រទេសចិនបានសាងសង់មូលដ្ឋានទ័ពជើងទឹកលើកដំបូងរបស់ខ្លួននៅក្រៅប្រទេសកាលពីឆ្នាំ២០១៧នៅក្នុងតំបន់អាហ្វ្រិកខាងកើតក្នុងប្រទេស Djibouti ដែលក្រោយមកអាមេរិកបានអះអាងថារដ្ឋាភិបាលក្រុងប៉េកាំងមានបំណងក្នុងការរៀបចំមូលដ្ឋានទ័័ពជើងទឹកបន្ថែមនៅក្នុងតំបន់អាហ្វ្រិកឲ្យបាន១៤កន្លែងផ្សេងទៀតដែលក្នុងនោះមាន២កន្លែងនៅក្នុងប្រទេស Guinea និង Angola ដែលស្ថិតនៅភាគខាងលិចនៃទ្វីបអាហ្វ្រិក៕

អត្ថបទទាក់ទង