ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចូលរួមពីធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ” ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ “ នៅទីស្តីការក្រសួងមហាផ្ទៃ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីនីតិវិធីខាងលើ ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណង ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនូវច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ឱ្យស្របតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. និងអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុ៕