Close

កម្ពុជាបន្តអនុម័តគម្រោងវិនិយោគថ្មីចំនួន ១៣ មានទុន ៣១៨លានដុល្លារអាម៉េរិក

ដោយ៖ Chhan Sreyka ​​ | 17 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជាបន្តអនុម័តគម្រោងវិនិយោគថ្មីចំនួន ១៣ មានទុន ៣១៨លានដុល្លារអាម៉េរិក កម្ពុជាបន្តអនុម័តគម្រោងវិនិយោគថ្មីចំនួន ១៣ មានទុន ៣១៨លានដុល្លារអាម៉េរិក

ភ្នំពេញ៖ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៧ ក្នុងឆ្នាំ២០២៥ ត្រូវបានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង និងគម្រោងពង្រីកបន្ថែមទីតាំងវិនិយោគថ្មីចំនួន១គម្រោង (គម្រោងអាជីវកម្មរ៉ែដែក នៅខេត្តកំពត) មានទុនវិនិយោគសរុប ៣១៨លានដុល្លារអាម៉េរិក។

កិច្ចប្រជុំខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

កម្ពុជាបន្តអនុម័តគម្រោងវិនិយោគថ្មីចំនួន ១៣ មានទុន ៣១៨លានដុល្លារអាម៉េរិក

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣១៨លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៧,៣ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (ផលិតឧបករណ៍ហ្គេម, ផលិតសម្ភារៈពីប្លាស្ទិកនិងលោហធាតុ, សម្ភារៈសម្រាប់សម្អាតនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ, ផលិតសម្ភារៈជាង សម្ភារៈផ្ទះបាយនិងគ្រឿងបន្ទាប់បន្សំ (ពីលោហៈ), ផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបរិក្ខារអនាម័យគ្រប់ប្រភេទ, ផ្គុំដំទ្បើងសម្ភារៈលម្អក្នុងផ្ទះ គ្រឿងអគ្គិសនី និងគ្រឿងបន្ទាប់បន្សំគ្រប់ប្រភេទ, ផលិត និងដំទ្បើងសម្ភារៈអគ្គិសនីប្រើប្រាស់ក្នុងផ្ទះនិងឧបករណ៍កម្ចាត់សត្វល្អិត (ពីប្លាស្ទិក), ខារ និងជ្រលក់ពណ៌អំបោះ, ផលិតសម្ភារៈសម្រាប់បន្ទប់ទឹកនិងផ្ទះបាយ (ធ្វើពីប្លាស្ទិក), ផលិតឧបករណ៍ចម្អិនអាហារនិងកម្តៅអគ្គិសនី, ផលិតអំពូលភ្លើងគ្រប់ប្រភេទ, និងផ្គុំដំទ្បើងឧបករណ៍កម្តៅទឹកគ្រប់ប្រភេទ) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អនុភាព១៥០មេហ្កាវ៉ាត់)។

គម្រោងវិនិយោគខាងលើ បានបោះទីតាំងនៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងមណ្ឌលគិរី ៕

កម្ពុជាបន្តអនុម័តគម្រោងវិនិយោគថ្មីចំនួន ១៣ មានទុន ៣១៨លានដុល្លារអាម៉េរិក