Close

សម្តេចតេជោ ជូនស្នាដៃគំនូរសិល្បៈដ៏អស្ចារ្យរបស់ខ្មែរដល់អគ្គលេខាធិការអាស៊ាន

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
សម្តេចតេជោ ជូនស្នាដៃគំនូរសិល្បៈដ៏អស្ចារ្យរបស់ខ្មែរដល់អគ្គលេខាធិការអាស៊ាន សម្តេចតេជោ ជូនស្នាដៃគំនូរសិល្បៈដ៏អស្ចារ្យរបស់ខ្មែរដល់អគ្គលេខាធិការអាស៊ាន

ហ្សាការតា៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជូនស្នាដៃគំនូរសិល្បៈដ៏អស្ចារ្យរបស់ខ្មែរដល់លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អំឡុងពេលសម្តេចបានធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទីស្នាក់ការកណ្តាលអាស៊ាន/លេខាធិការដ្ឋានអាស៊ាន ប្រទេសឥណ្ឌូណេស៊ី។

គំនូរដ៏ប្រណីតនេះ ត្រូវបានដាក់តាំងនៅវិចិត្រសាលអាស៊ាន ដើម្បីបង្ហាញពីភាពលេចធ្លោនៃវប្បធម៌ខ្មែរយ៉ាងរស់រវ៉ើកប្រកបដោយភាពច្នៃប្រឌិតផងដែរ។

ទន្ទឹមគ្នានោះលោក លេខាធិការអាស៊ាន ក៏បានបង្ហាញជូនសម្តេចនូវរូបថតដែលបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់បំផុត ដោយរំលេចជាមួយរូបភាពអនុស្សាវរីយ៍នៅពេលសម្តេចតេជោ ហ៊ុន សែន (កម្ពុជា)ធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០០២ ២០១២ និង ២០២២៕




សម្តេចតេជោ ជូនស្នាដៃគំនូរសិល្បៈដ៏អស្ចារ្យរបស់ខ្មែរដល់អគ្គលេខាធិការអាស៊ាន

អត្ថបទទាក់ទង