Close

អបអរសាទរ! សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B លើកពានរង្វាន់បាល់ទះ 4X4 ទូទាំងប្រទេស រដូវកាលទី២

ដោយ៖ Chhan Sreyka ​​ | 20 ម៉ោងមុន កីឡា
អបអរសាទរ! សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B លើកពានរង្វាន់បាល់ទះ 4X4 ទូទាំងប្រទេស រដូវកាលទី២ អបអរសាទរ! សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B លើកពានរង្វាន់បាល់ទះ 4X4 ទូទាំងប្រទេស រដូវកាលទី២

បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនសប្ដាហ៍ នៅលើទីលាន ទីបំផុត! គេបានរកឃើញម្ចាស់ជើងឯក ពានរង្វាន់បាល់ទះ 4X4 ទូទាំងប្រទេស រដូវកាលទី២ Wurkz Special Volleyball Season 2 ដោយបានទៅលើសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B បន្ទាប់ពីយកឈ្នះ ក្លិបបាល់ទះស្នងការខេត្តកោះកុង នៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣សិត ទល់នឹង១ ។

ចំណែកក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ៣ បានទៅលើ ក្លិបបាល់ទះស្នងការរាជធានីភ្នំពេញ B ដែលបានយកឈ្នះ ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តតាកែវ ក្នុងលទ្ធផល ៣សិតទល់នឹង២។

ចំណាត់ថ្នាក់ និងប្រាក់រង្វាន់៖
-សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានជ័យលាភីលេខ១ បានពានរង្វាន់ ១ មេដាយមាស និងថវិកាចំនួន ៧០លានរៀល
-ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានជ័យលាភីលេខ២ បានមេដាយប្រាក់ និងថវិកាចំនួន ២០លានរៀល
-ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ B ទទួលបានជ័យលាភីលេខ៣ បានមេដាយ សំរឹទ្ធ និងថវិកាចំនួន ១២លានរៀល
– ក្លិបបាល់ទះខេត្តតាកែវ ទទួលបានជ័យលាភីលេខ៤ ទទួលបានថវិកា ១លានរៀល។

អបអរសាទរ! សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B លើកពានរង្វាន់បាល់ទះ 4X4 ទូទាំងប្រទេស រដូវកាលទី២

ខាងក្រោមនេះ ជាអ្នកឈ្នះពានរង្វាន់បុគ្គល៖
-កីឡាករវាយសេវាល្អជាងកេ : ធី ម៉េងហួង របស់សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B
-កីឡាករលើកបាល់ល្អជាងគេ : កែវ ស្រេងលីហួរ របស់សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B
-កីឡាករវាយប្រយុទ្ធល្អជាងគេ : ជុក សោភា របស់សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B
– កីឡាករធ្វើរនាំងល្អ: អ៊ុន ជីហាក់ របស់សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup រដូវកាលទី១ ឆ្នាំ២០២៤ ក្រុមបាល់ទះវិសាខា បានក្លាយជាម្ចាស់ជើងឯក ក្រោយឈ្នះលើក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣សិតទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងសាលកីឡដ្ឋានជាតិអូឡាំពិក៕


អបអរសាទរ! សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B លើកពានរង្វាន់បាល់ទះ 4X4 ទូទាំងប្រទេស រដូវកាលទី២