Close

អូស្ត្រាលី នឹងបញ្ជាទិញនាវាមុជទឹក ដើរ ដោយថាមពលនុយក្លេអ៊ែរ ៣គ្រឿងក្រោមកតិកាសញ្ញា​ AUKUS

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អូស្ត្រាលី នឹងបញ្ជាទិញនាវាមុជទឹក ដើរ ដោយថាមពលនុយក្លេអ៊ែរ ៣គ្រឿងក្រោមកតិកាសញ្ញា​ AUKUS អូស្ត្រាលី នឹងបញ្ជាទិញនាវាមុជទឹក ដើរ ដោយថាមពលនុយក្លេអ៊ែរ ៣គ្រឿងក្រោមកតិកាសញ្ញា​ AUKUS

បរទេស៖ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីថ្មីៗនេះបានសម្រេចប្រកាសរួមគ្នាអំពីព័ត៌មានលំអិតនៃនិតិវិធីដែលរដ្ឋាភិបាលក្រុងស៊ីដនីនឹងធ្វើការបញ្ជាទិញនាវាមុជដើរដោយថាមពលនុយក្លេអ៊ែរចំនួន៣គ្រឿងពីសហរដ្ឋអាមេរិកក្រោមកតិកាសញ្ញា AUKUS។

កតិកាសញ្ញាអន្តរជាតិដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងដែលបង្កើតឡើងក្នុងគោលបំណងក្នុងការថែរក្សាការពារ​ និងអភិរក្សគោលការណ៍សេរី​ បើកទូលាយ​ (Free and Open) សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប៉ុន្តែអ្នកជំនាញបានមើលឃើញថាវាគឺជាកិច្ចព្រមព្រៀងដែលបង្កើតឡើងដើម្បីប្រឈមមុខទៅនឹងឥទ្ធិពលរបស់ប្រទេសចិន។

អូស្ត្រាលីក៏មានសិទ្ធិក្នុងការបញ្ជាទិញនាវាមុជទឹកប្រភេទនេះចំនួន២គ្រឿងបន្ថែមទៀតផងដែរបន្ទាប់ពីការបញ្ជាទិញលើកដំបូងត្រូវបានធ្វើរួចរាល់នៅដើមទសវត្សរ៍ឆ្នាំ២០៣០។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ជារួមមួយរវាងប្រធានាធិបតីអាមេរិក Joe Biden ​នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះពីទីក្រុងកាលីហ្វ័រញ៉ា។

ទោះបីជាយ៉ាងណាក្តី​ អ្នកជំនាញខាងវិភាគដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង​ លោក Andy Mok បានថ្លែងប្រាប់ក្រុមអ្នកកាសែតរបស់ Al Jazeera ថា​ កិច្ចព្រមព្រៀងនេះគឺនឹងអាចធ្វើឲ្យមានអស្ថិរភាព​ ហើយក៏ជាភស្តុតាងបន្ថែមទៀតដែលបង្ហាញថា​អាមេរិកកំពុងស្ថិតនៅក្នុងភាពថប់អារម្មណ៍​ និងព្រួយបារម្ភខ្លាំងចំពោះការកើនឡើងនៃអំណាចឥទ្ធិពលរបស់ក្រុងប៉េកាំងនៅក្នុងតំបន់៕

អត្ថបទទាក់ទង