Close

ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជិត ១១លានដុល្លារ ដល់កម្ពុជា

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 5:44 am ព័ត៌មានជាតិ
ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជិត ១១លានដុល្លារ ដល់កម្ពុជា ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជិត ១១លានដុល្លារ ដល់កម្ពុជា

ភ្នំពេញ៖ លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំនៅកម្ពុជា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឯកសារពាក់ព័ន្ធសម្រាប់អនុវត្តគម្រោងផ្តល់ជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រអង្គភាពCMAC លើគម្រោងចំនួន២ មានហិរញ្ញប្បទានឥតសំណងសរុបចំនួន ១.៤៦៦លានយ៉េន ប្រមាណជិត ១១លានដុល្លារអាមេរិក និងគម្រោងសម្រាប់គាំទ្រក្រសួង ២ផ្សេងទៀត សរុប ៤គម្រោង។

ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជិត១១លានដុល្លារដល់កម្ពុជា

គម្រោងទាំង ២ របស់ CMAK នោះរួមមាន៖ ១. គម្រោងទី១ ជាគម្រោងពង្រឹងសមត្ថភាពអង្គភាព CMAC លើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម (Strengthening CMAC’s Capacity on the South-South Cooperation Training under the Economic and Social Development Programme”។

គម្រោងនេះមានថវិកាសរុបចំនួន ១.១៦៦លានយ៉េន ប្រមាណជាង ៨,៤លានដុល្លារអាមេរិក ដែលកញ្ចប់ថវិកានេះនឹងត្រូវប្រើប្រាស់ដើម្បីទិញសម្ភារបច្ចេកទេសរួមមាន គ្រឿងចក្រកម្ទេចមីន ម៉ាស៊ីនរាវមីន និងរថយន្តជាដេីម ដើម្បីលើកកម្ពស់សម្ភារបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការផង និងសម្រាប់បម្រើកិច្ចការហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីនទាំងក្នុងតំបន់និងអន្តរជាតិ។

២. គម្រោងទី២៖ ការបំពេញបន្ថែមហិរញ្ញប្បទានឥតសំណងចំនួន៣០០លានយ៉េន ប្រមាណជាង២លានដុល្លារអាមេរិក សម្រាប់គាំទ្រគម្រោងសាងសង់អាគារហ្វឹកហ្វឺននិងអាគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម(សារមន្ទីរតេជោសន្ដិភាព) នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (The Project for Construction of Training Complex and Outreach Facilities of Cambodian Mine Action Centre) ហិរញ្ញប្បទានឥតសំណងក្នុងគម្រោងនេះ សរុបកើនដល់ចំនួន ២.៧៥១លានយ៉េន ប្រមាណជិត ២០លានដុល្លារអាមេរិក៕

ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជិត១១លានដុល្លារដល់កម្ពុជា