Close

ខេត្តកោះកុងគាំទ្រគម្រោងសាងសង់ផ្លូវទៅតំបន់សេដ្ឋកិច្ច និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកោះខ្យង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ខេត្តកោះកុងគាំទ្រគម្រោងសាងសង់ផ្លូវទៅតំបន់សេដ្ឋកិច្ច និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកោះខ្យង ខេត្តកោះកុងគាំទ្រគម្រោងសាងសង់ផ្លូវទៅតំបន់សេដ្ឋកិច្ច និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកោះខ្យង

កោះកុង៖ រដ្ឋបាលខេត្តកោះកុង បានគាំទ្រ គម្រោងស្នើសុំសាងសង់ផ្លូវ០១ខ្សែ ប្រវែង ១០គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ចូលទៅទីតាំងតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន ស្រែអំបិល ហ្វីត្រេដហ្សូន(ខេមបូឌា) ស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល និងការអភិវឌ្ឍន៍ក្នុងតំបន់ឆ្នេរសមុទ្រកោះខ្យង ស្ថិតនៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល របស់ក្រុមហ៊ុនជេតស៍ គ្រុប ឯ.ក ។

គម្រោងនេះ ត្រូវបាន លោក អ៊ុក ភក្ត្រា អភិបាលខេត្តកោះកុងទទួលបន្ទុកគម្រោងអភិវឌ្ឍន៍សម្រាប់ខេត្តនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងស្នើសុំសាងសង់ និងអភិវឌ្ឍន៍ដោយផ្ទាល់។

ខេត្តកោះកុងគាំទ្រគម្រោងសាងសង់ផ្លូវទៅតំបន់សេដ្ឋកិច្ច និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកោះខ្យង

លោក អ៊ុក ភក្ត្រាថ្លែងថា តាមរយៈកិច្ចប្រជុំពិភាក្សា និងការចុះពិនិត្យគម្រោងទាំងពីរទីតាំង រដ្ឋបាលខេត្ត មន្ទីរជំនាញ និងអាជ្ញាធរស្រុក ឃុំ បានគាំទ្រលើសំណើរសុំអនុវត្តគម្រោង និងបានណែនាំឱ្យរៀបចំផ្លូវ០១ខ្សែនេះដាក់ជាផ្លូវសាធារណៈ ដែលបំរើដល់សាធារណជនទូទៅ ព្រោះនៅពេលស្ថាបនារួចរាល់ ផ្លូវ០១ខ្សែនេះគឺជាផ្លូវកាត់តភ្ជាប់ផ្លូវជាតិលេខ៤ មកតំបន់ឆ្នេរនេសាទ បានយ៉ាងងាយស្រួលចំពោះការវិនិយោគអភិវឌ្ឍន៍កោះខ្យង ក្រុមហ៊ុនត្រូវគិតពីប្រយោជន៍ និងការលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍នេសាទជីខក្រោម និងត្រូវប្រែក្លាយកោះខ្យងជាកោះទេសចរណ៍ដ៏ទាក់ទាញមួយរបស់ខេត្តកោះកុងផងដែរ៕

ខេត្តកោះកុងគាំទ្រគម្រោងសាងសង់ផ្លូវទៅតំបន់សេដ្ឋកិច្ច និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកោះខ្យង