Close

ស្វីសប្តេជ្ញាឈរលើគោលជំហអព្យាក្រិត្យមិនផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែនដាច់ខាត

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ស្វីសប្តេជ្ញាឈរលើគោលជំហអព្យាក្រិត្យមិនផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែនដាច់ខាត ស្វីសប្តេជ្ញាឈរលើគោលជំហអព្យាក្រិត្យមិនផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែនដាច់ខាត

បរទេស​ ៖ ទោះបីជាស្វីសបានបន្តចូលរួមចំណែកក្នុងការអនុវត្តទណ្ឌកម្មរបស់លោកខាងលិចក្នុងការប្រឆាំងទៅនឹងប្រទេសរុស្ស៊ីកន្លងមកក្តី
ប៉ុន្តែសាជាថ្មីរដ្ឋាភិបាលប្រទេសស្វីសបានបញ្ជាក់ថានឹងឈរលើជំហព្យាក្រិត្យ​ និងមិនផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសអ៊ុយក្រែនឡើយ។

កាលពីថ្ងៃពុធសប្ដាហ៍នេះ​ ប្រធានាធិបតីស្វីស លោក Alain Berset បានធ្វើការបញ្ជាក់ម្តងទៀតអំពីជំហរអព្យាក្រឹត្យរបស់ខ្លួនថាគឺនឹងមិនឲ្យមានការនាំចេញអាវុធទៅកាន់អ៊ុយក្រែនដាច់ខាត អំឡុងពេលមានជម្លោះជាមួយនឹងប្រទេសរុស្ស៊ី​ ប៉ុន្តែលើកឡើងដែរថាការគាំទ្រទៅដល់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងទៅនឹងរដ្ឋាភិបាលទីក្រុងមូស្គូនោះគឺជាសកម្មភាពដែលមិនប្រឆាំងទៅនឹងជំហរអព្យាក្រិត្យរបស់ខ្លួនឡើយ។

គួរឲ្យដឹងដែរថា កាលពីសប្តាហ៍មុនលោក​Berset បានពិភាក្សាគ្នាជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ហើយបានគូសបញ្ជាក់ផងដែរអំពីការប្តេជ្ញាចិត្តចំពោះមុខបញ្ហាមនុស្សធម៌នៅអ៊ុយក្រែន ខណៈដែលកាលពីខែមុនស្វីសបានស្នើកញ្ចប់ថវិកាជិត១៤០លានដុល្លាររួចទៅហើយដើម្បីសម្រាប់ជួយដល់អ៊ុយក្រែនក្នុងកិច្ចការងារការដោះមីន និងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ជាច្រើនទៀតផងដែរ។

លោកប្រធានាធិបតីស្វីសរូបនេះក៏បានបន្ថែមដែរថាមិនត្រឹមតែមិនផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែននោះទេសូម្បីតែអាវុធដែលផលិតដោយស្វីស​ និងកំពុងត្រូវបានប្រើប្រាស់ដោយបណ្តាប្រទេសផ្សេងទៀតដូចជាអាល្លឺម៉ង់,​ អេស្ប៉ាញ និងដាណឺំម៉ាកជាដើមក៏ស្វីសមិនអនុញ្ញាតឲ្យមានការប្រើប្រាស់ពីសំណាក់ប្រទេសអ៊ុយក្រែននិងប្រទេសទី៣នោះដែរ៕

អត្ថបទទាក់ទង