Close

លោក Trump ចោទ លោក Zelenskyy ថាជា «ជនផ្តាច់ការ»

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
លោក Trump ចោទ លោក Zelenskyy ថាជា «ជនផ្តាច់ការ» លោក Trump ចោទ លោក Zelenskyy ថាជា «ជនផ្តាច់ការ»

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចោទ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែនថាជា “ជនផ្តាច់ការដោយគ្មានការបោះឆ្នោត” ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។

នៅក្នុងការបង្ហោះដ៏វែង នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social កាលពីថ្ងៃពុធ លោក Trump បានចោទប្រកាន់ Zelenskyy ថាបានយកលុយសហរដ្ឋអាមេរិក និងធ្វើឱ្យប្រទេសនេះធ្លាក់នៅក្នុងជម្លោះមិនចេះចប់។

ជាមួយគ្នានោះ លោក Trump ក៏បានធ្វើការេអត្ថាធិប្បាយដដែលជាដដែលលើបញ្ហានេះ ដោយប្រាប់អ្នកចូលរួម នៅក្នុងកិច្ចប្រជុំកំពូលវិនិយោគនៅទីក្រុង Miami ថា លោក Zelenskyy បានធ្វើការងារដ៏គួរឱ្យភ័យខ្លាច ដោយបានធ្វើឱ្យប្រទេសខ្លួនធ្លាក់ក្នុងភាពខ្ទេចខ្ទាំ ហើយមនុស្សរាប់លាន បានស្លាប់ ។

លោក Trump ចោទ លោក Zelenskyy ថាជា«ជនផ្តាច់ការ»

លោក Trump បានវាយប្រហារមេដឹកនាំអ៊ុយក្រែនដោយផ្ទាល់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «សូមគិតអំពី តារាកំប្លែងដ៏ជោគជ័យម្នាក់ឈ្មោះ Volodymyr Zelenskyy បាននិយាយអំពីសហរដ្ឋអាមេរិកក្នុងការចំណាយប្រាក់ចំនួន ៣៥០ ពាន់លានដុល្លារ ដើម្បីចូលទៅក្នុងសង្រ្គាមដែលមិនអាចឈ្នះបាន និងមិនគួរចាប់ផ្តើម» ។

ប្រធានាធិបតីអាមេរិករូបនបានបន្តដោយនិយាយបញ្ឆិតបញ្ឆៀងថា លោក Zelenskyy មានចេតនាអាក្រក់ចង់ឲ្យអ៊ុយក្រែនបន្តប្រយុទ្ធដើម្បីទឹកដីរបស់ខ្លួន។

ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Trump បានបង្ហាញពីការវាយប្រហារដ៏ខ្លាំងបំផុតរបស់លោក ទៅលើប្រធានាធិបតីអ៊ុយក្រែន ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលបានដឹកនាំការប្រយុទ្ធឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីចាប់តាំងពី ខែកុម្ភៈ ឆ្នាំ 2022។

ប៉ុន្តែបន្ទាប់មកលោក Trump បានមានអរិភាពចំពោះ លោកZelenskyy នៅក្នុងសុន្ទរកថាក្រោយរបស់លោក នៅទីក្រុង Miami ដោយដាក់ឈ្មោះមេដឹកនាំអ៊ុយក្រែនថាជា «ជនផ្តាច់ការ» និងបានសរសើរចំពោះការផ្លាស់ប្តូររបស់លោកចំពោះប្រទេសរុស្ស៊ីលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាម។

លោក Trump បាននិយាយនៅលើឆាកនៅឯកិច្ចប្រជុំកំពូលរបស់វិទ្យាស្ថាន Future Investment Initiative (FII) ថាលោកZelenskyy ជា
«ជនផ្តាច់ការដែលគ្មានការបោះឆ្នោត»៕

អត្ថបទទាក់ទង