Close

រយៈពេល ៣០ឆ្នាំ អាជ្ញាធរជាតិអប្សរា បានធ្វើឱ្យឧទ្យានអង្គររក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ
រយៈពេល ៣០ឆ្នាំ អាជ្ញាធរជាតិអប្សរា បានធ្វើឱ្យឧទ្យានអង្គររក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត រយៈពេល ៣០ឆ្នាំ អាជ្ញាធរជាតិអប្សរា បានធ្វើឱ្យឧទ្យានអង្គររក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្នុងរយៈពេល៣០ឆ្នាំ អាជ្ញាធរគ្រប់គ្រងឧទ្យានអង្គរមួយនេះ បានខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីឱ្យឱ្យរមណីយដ្ឋានប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ នៅតែរក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត ដែលមានន័យថា ទាំងប្រាសាទ និងមនុស្ស អាចរស់នៅជាមួយគ្នាជាដរាប។

ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកបណ្ឌិត ហង់ ពៅ បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា មានតួនាទីសំខាន់ៗដើម្បីគ្រប់គ្រង ការពារ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ។ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះបេតិកភណ្ឌវប្បធម៌ជាតិ និងដោយអនុវត្តតាមអនុសាសន៍ណែនាំនានារបស់អ្នកជំនាញនៃ ICC-Angkor ផងនោះ អាជ្ញាធរជាតិអប្សរា អនុវត្តបានសម្រេចនូវកិច្ចការងារជាច្រើន ទាំងការងារអភិរក្សប្រាសាទ ទឹក ព្រៃឈើ សហគមន៍ ទេសចរណ៍ និងថែរក្សាមរតករូបី និងអរូបី។ល។ ធ្វើយ៉ាងណាឱ្យតំបន់នេះនៅតែរក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត មានន័យថា ទាំងប្រាសាទ និងមនុស្ស អាចរស់នៅជាមួយគ្នាជាដរាប។

រយៈពេល៣០ឆ្នាំ អាជ្ញាធរជាតិអប្សរា បានធ្វើឱ្យឧទ្យានអង្គររក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត

លោក ហង់ ពៅ បន្តថា ភាពល្បីល្បាញរបស់រមណីយដ្ឋានអង្គរ បានទាក់ទាញទេសចរអន្តរជាតិ និងជាតិជាច្រើនមកទស្សនាតំបន់បេតិកភណ្ឌមួយនេះ គឺមកម្ដងហើយចង់មកម្ដងទៀតដោយគិតតចាប់ពីឆ្នាំ២០០០មក រមណីយដ្ឋានអង្គរ ទទួលបានទេសចរអន្តរជាតិចូលមកទស្សនាប្រមាណ ២៨លាននាក់ ដែលក្នុងនោះក៏មានឥស្សរជនអន្តរជាតិខ្ពស់ជាច្រើនរូប បានមកទស្សនាតំបន់រមណីយដ្ឋានអង្គរផងដែរ រាប់ទាំងព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្រ្តី ប្រធានស្ថាប័នអន្តរជាតិធំៗ តារាសម្ដែង និងតារាចម្រៀង ដោយបានចំណាយពេលដើម្បីចង់សិក្សាស្វែងយល់ពីភាពល្បីល្បាញនៃអាណាចក្រអង្គរ ទាំងពេលអតីតកាល និងបច្ចុប្បន្ន។

ក្នុងឱកាសនោះដែរ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលមុនៗក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ទស្សនៈវែងឆ្ងាយរបស់សម្តេចតេជោហ៊ុន សែន និងការបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ន វិស័យវប្បធម៌ និងទេសចរណ៍ កំពុងមានវឌ្ឍនភាព និងជាវិស័យដែលមានភាពប្រទាក់ក្រឡាគ្នា គាំទ្រគ្នាទាក់ទាញទេសចរជាតិ និងអន្តរជាតិ។

រយៈពេល៣០ឆ្នាំ អាជ្ញាធរជាតិអប្សរា បានធ្វើឱ្យឧទ្យានអង្គររក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត

លោកស្រីសង្កត់ធ្ងន់ថា ជាក់ស្តែងការអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរទាំងមូល បានផ្លាស់ប្តូរប្រកបដោយភាព ស្រស់ត្រកាល និងទទួលបានការកោតសរសើរពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ លោកជំទាវក៏បានសម្តែងនូវការដឹងគុណចំពោះឥស្សរជនជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចក្នុងការការពារថែរក្សាឧទ្យានអង្គរឱ្យបានគង់វង្សស្ថិតស្ថេរយូរអង្វែង៕


រយៈពេល៣០ឆ្នាំ អាជ្ញាធរជាតិអប្សរា បានធ្វើឱ្យឧទ្យានអង្គររក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត

អត្ថបទទាក់ទង