Close

កម្ពុជាជំរុញដល់អ្នកពាក់ព័ន្ធលើកកម្ពស់ការអនុវត្តកសិកម្មឆ្លាតវៃ និងលើកកម្ពស់សុវត្ថិភាពចំណីអាហារ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ
កម្ពុជាជំរុញដល់អ្នកពាក់ព័ន្ធលើកកម្ពស់ការអនុវត្តកសិកម្មឆ្លាតវៃ និងលើកកម្ពស់សុវត្ថិភាពចំណីអាហារ កម្ពុជាជំរុញដល់អ្នកពាក់ព័ន្ធលើកកម្ពស់ការអនុវត្តកសិកម្មឆ្លាតវៃ និងលើកកម្ពស់សុវត្ថិភាពចំណីអាហារ

សៀមរាប៖ មន្ត្រីជាន់ខ្ពស់កម្ពុជា បានជំរុញដល់គ្រប់ភាគីទាំងជាតិនិងអន្តរជាតិ ត្រូវពន្លឿនការដោះស្រាយដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិច, លើកកម្ពស់ការអនុវត្តកសិកម្មឆ្លាតវៃ, កាត់បន្ថយការខ្ជះខ្ជាយ និងការបាត់បង់ស្បៀង, និងលើកកម្ពស់សុវត្ថិភាពចំណីអាហារដើម្បីសម្រេចបាននូវការកែលម្អសន្តិសុខស្បៀង និងអាហារូបត្ថម្ភឱ្យប្រសើរឡើង។

ថ្លែងបិទវេទិកាអនាគត ស្តីពីនិរន្តរភាពប្រព័ន្ធស្បៀងអាហារ-ការធានាអនាគត នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលអាល្លឺម៉ង់បានចូលរួមចំណែកដ៏មានតម្លៃ ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងជំរុញបរិវត្តកម្មប្រព័ន្ធស្បៀងរបស់យើង ដែលសកម្មភាពនេះបានជួយការពារជីវិតរាប់លាននាក់នៅទូទាំងពិភពលោក។

កម្ពុជាជំរុញដល់អ្នកពាក់ព័ន្ធលើកកម្ពស់ការអនុវត្តកសិកម្មឆ្លាតវៃ និងលើកកម្ពស់សុវត្ថិភាពចំណីអាហារ

លោកបន្តថា ដូច្នេះនៅពេលខាងមុខ យើងត្រូវពន្លឿនដំណោះស្រាយ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិច លើកកម្ពស់ការអនុវត្តកសិកម្មឆ្លាតវៃ កាត់បន្ថយការខ្ជះខ្ជាយ និងការបាត់បង់ស្បៀង និងលើកកម្ពស់សុវត្ថិភាពចំណីអាហារដើម្បីសម្រេចបាននូវការកែលម្អសន្តិសុខស្បៀង និងអាហារូបត្ថម្ភឱ្យប្រសើរឡើង។

ជាមួយគ្នានេះ លោក អ៊ុក រ៉ាប៊ុន បានលើកឡើងថា វេទិកាអនាគតនេះបានបង្ហាញពីការទទួលខុសត្រូវរួមរបស់យើងក្នុងការភ្ជាប់ប្រព័ន្ធស្បៀង, បរិវត្តកម្មអាហារូបត្ថម្ភ និងភាពធន់នឹងអាកាសធាតុ ក្នុងពេលជាមួយគ្នានេះ ជំរុញនវានុវត្ត កែទម្រង់គោលនយោបាយ និងការតស៊ូមតិ និងការចូលរួមពីវិស័យឯកជន និងលើកកម្ពស់ភាពជាដៃគូរវាងឯកជន និងសាធារណៈ។

លោកសង្កត់ធ្ងន់ទៀតថា ក្នុងពេលដែលយើងកំពុងឈានទៅមុខ សូមយើងទាំងអស់គ្នាយកចំណេះដឹងទាំងនេះប្រែក្លាយទៅទៅជាសកម្មភាព, កិច្ចសហការ, និងការសម្របសម្រួលនៅទូទាំងវិស័យ និងអ្នកពាក់ព័ន្ធ ការអនុវត្តដំណោះស្រាយប្រកបដោយនិរន្តរភាព និងធានាឱ្យមានសុខភាពកាន់តែរឹងមាំនាពេលអនាគតសម្រាប់ទាំងអស់គ្នា៕

កម្ពុជាជំរុញដល់អ្នកពាក់ព័ន្ធលើកកម្ពស់ការអនុវត្តកសិកម្មឆ្លាតវៃ និងលើកកម្ពស់សុវត្ថិភាពចំណីអាហារ

អត្ថបទទាក់ទង