Close

លោកស្រី ជា សិរី គាំទ្រដល់ការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឱ្យបានទូលំទូលាយលើទីផ្សារអន្តរជាតិ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ
លោកស្រី ជា សិរី គាំទ្រដល់ការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឱ្យបានទូលំទូលាយលើទីផ្សារអន្តរជាតិ លោកស្រី ជា សិរី គាំទ្រដល់ការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឱ្យបានទូលំទូលាយលើទីផ្សារអន្តរជាតិ

ភ្នំពេញ៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីការគាំទ្រដល់ការលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឱ្យបានទូលំទូលាយលើទីផ្សារអន្តរជាតិ។

ការបង្ហាញពីការគាំទ្របែបនេះ ក្នុងពេល លោកស្រីបណ្ឌតិ អនុញ្ញាតឱ្យគណៈប្រតិភូ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ដឹកនាំដោយលោក អ៊ិត វិជិត ជានាយកប្រតិបត្តិ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា។

ក្នុងជំនួបនេះ លោក នាយកប្រតិបត្តិ បានជម្រាបជូនពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងផែនការយុទ្ធសាស្រ្តរបស់ ក.ផ.ផ. សម្រាប់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ព្រមទាំងបានបញ្ជាក់ជូនពីភាពប្រទាក់ក្រឡាជាច្រើនក្នុងការអភិវឌ្ឍវិស័យនេះ ដែលទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ។

លោកស្រីជា សិរីគាំទ្រដល់ការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឱ្យបានទូលំទូលាយលើទីផ្សារអន្តរជាតិ

ជាការឆ្លើយតប លោកស្រី ទេសាភិបាល បានគាំទ្រដល់ការលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឱ្យបានទូលំទូលាយលើទីផ្សារអន្តរជាតិ។ ក្នុងន័យនេះ លោកស្រី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចងក្រងទិន្នន័យឱ្យបានគ្រប់គ្រាន់ ដើម្បីវិភាគពីឥរិយាបថចំណាយរបស់ភ្ញៀវទេសចរអន្តរជាតិ និងផ្សព្វផ្សាយឱ្យចំទីផ្សារគោលដៅ។

ជាមួយគ្នានេះ លោកស្រី ក៏បានរំលេចពីការដាក់ឱ្យដំណើរការកម្មវិធីបាគងទេសចរ ដែលជាផលិតផលទេសចរណ៍ថ្មីមួយសម្រាប់ទាក់ទាញក៏ដូចជាសម្រួលដល់ភ្ញៀវទេសចរក្នុងការទូទាត់ផងដែរ ។

បន្ថែមលើនេះ លោកស្រី ក៏បានលើកឡើងពីការរួមចំណែករបស់ប្រព័ន្ធធនាគារក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការផ្តល់ឥណទាន ក៏ដូចជាការរៀបចំឥណទានឡើងវិញសម្រាប់វិស័យនេះ។

លោកស្រីសង្កត់ធ្ងន់ទៀតថា ម្យ៉ាងវិញទៀត ការដាក់ឱ្យដំណើរការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នៅរាជធានីភ្នំពេញ និងគម្រោងដំណើរការសារមន្ទីរ ស.ស.រ ខេត្តបាត់ដំបង និងខេត្តកំពត នាពេលខាងមុខ គឺជាការចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ៕

លោកស្រីជា សិរីគាំទ្រដល់ការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឱ្យបានទូលំទូលាយលើទីផ្សារអន្តរជាតិ
លោកស្រីជា សិរីគាំទ្រដល់ការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឱ្យបានទូលំទូលាយលើទីផ្សារអន្តរជាតិ

អត្ថបទទាក់ទង