Close

ក្រុមហ៊ុន Excellent Associates Group ចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន ព័ត៌មានជាតិ
ក្រុមហ៊ុន Excellent Associates Group ចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ក្រុមហ៊ុន Excellent Associates Group ចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ហ្វីលីពីន៖ លោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group Limited បានបង្ហាញនូវ ចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ការបង្ហាញចំណាប់អារម្មណ៍របស់លោក លោក Dai Jianlaing ធ្វើឡើង នាឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បា
ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥។

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនលើកឡើងអំពីប្រតិបត្តិការ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានបង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា​ ដែលរួមមា​ន​ ការវិនិយោគសួនឧស្សាហកម្ម និងកសិ-ឧស្សាហ​កម្ម ព្រមទាំងការកែច្នៃ ​និងនាំចេញអង្ករទៅកាន់ទីផ្សារសំខាន់ៗមួយចំនួនដូចជា៖ ហុងកុង ប្រទេសចិន និងទីផ្សារដទៃទៀតនាពេលអនាគត​ ព្រោះតែអង្ករកម្ពុជាមានគុណភាពខ្ពស់ និង ទទួលបានចំណាត់ថ្នាក់ល្អច្រើនឆ្នាំ ជាប់ៗគ្នា។

ក្រុមហ៊ុន Excellent Associates Group ចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ជាការឆ្លើយតប សម្តេចបវរធិបតី បានបង្ហាញក្តីសោមនស្សចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចបវរធិបតី​ បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ​ និង​វិធានការរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេស។​

ពាក់ព័ន្ធនឹង​វិស័យកសិ-ឧស្សាហកម្ម​ សម្តេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាការវិនិយោគលើទំនិញកសិ-ឧស្សាហកម្មមួយចំនួនបន្ថែមទៀត ដែលអាចចូលរួមបំពេញតម្រូវការក្នុងច្រវាក់ផលិតកម្មនៃវិស័យកសិកម្ម ក៏ដូចជា ការផលិតជីបែបធម្មជាតិ និងជីគីមី ជាដើម៕

ក្រុមហ៊ុន Excellent Associates Group ចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

អត្ថបទទាក់ទង