អាជ្ញាធរខេត្តតាកែវ គ្រោងសាងសង់ប្រាសាទមួយកន្លែងកណ្ដាលផ្ទៃបឹងតាកែវតម្លៃ ២លានដុល្លារ
តាកែវ៖ ក្រោមគំនិតផ្តួចផ្ដើមរបស់ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អាជ្ញាធរខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ កំពុងសិក្សាលើគំរោង គ្រោងនឹងរៀបចំសាងសង់ប្រាសាទមួយកន្លែង កណ្ដាលបឹងតាកែវ គ្រោងចំណាយថវិកា ២លានដុល្លារ (ដោយមិនប្រើប្រាស់ថវិកាជាតិឡើយ) គឺថវិកាបានមកពីការចូលរួមសប្បុរសជនជិតឆ្ងាយ។
លោក វ៉ី សំណាងបញ្ជាក់ថា ការកសាងសង់ប្រាសាទនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកចូលទស្សនា ក៏ទុកជាកេរ្ដិ៍ដំណែលតកូនចៅរាប់សិបជំនាន់៕