១ខែ អាជ្ញាធរជាតិអប្សរាផ្គត់ផ្គង់ទឹកសង្រ្គោះស្រូវប្រាំងប្រជាពលរដ្ឋចំនួនជិត ២ពាន់ហិកតា
សៀមរាប៖ នាដើមរដូវប្រាំងក្នុងខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិអប្សរាបានផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ ដែលត្រូវការទឹកជាចាំបាច់ សម្រាប់ស្រោចស្រពស្រែប្រាំង នៅតាមទីតាំងភូមិសាស្រ្តឃុំ-សង្កាត់នានា ដែលស្ថិតនៅខាងក្រៅប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិចលើទំហំផ្ទៃដីសរុបចំនួន១,៩៦៩ហិចតា ។
សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ ឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តសង្កាត់សៀមរាប ក្រុងសៀមរាប លើផ្ទៃដីស្រែប្រាំងចំនួន១៣៥៤ហិចតា តាមស្ទឹងសៀមរាប។
ប្រភពដដែលបន្តថា អាជ្ញាធរជាតិអប្សរា បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តតំបន់កូនក្អែក និងថ្នល់តាអេង ឃុំខ្នាត ស្រុកពួក លើផ្ទៃដីស្រែប្រាំងចំនួន៣០០ហិកតា តាមប្រព័ន្ធស្រោចស្រពបារាយណ៍ខាងលិច។
បើតាមប្រភពដដែល នេះ អាជ្ញាធរជាតិអប្សរា បានផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង នៅក្នុងភូមិសាស្រ្តភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួកចំនួន៣១៥ហិចតា តាមទ្វារទឹកភូមិគោកត្នោតលេីប្រឡាយអូរដំរីស្លាប់ និងទ្វារទឹកដូនកែវ ទ្វារទឹកភូមិប្រាសាទចារយ្យ ភូមិល្បេីក លើប្រឡាយអូរខ្លូត៕