Close

កម្លាំងចម្រុះបន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងជាលើកទី២ នៅលើបណ្តោយផ្លូវ ៦០ម៉ែត្រ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ព័ត៌មានជាតិ
កម្លាំងចម្រុះបន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងជាលើកទី២ នៅលើបណ្តោយផ្លូវ ៦០ម៉ែត្រ កម្លាំងចម្រុះបន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងជាលើកទី២ នៅលើបណ្តោយផ្លូវ ៦០ម៉ែត្រ

ភ្នំពេញ៖ កងកម្លាំងចម្រុះបានបន្តដាក់គោលដៅត្រួត ពិនិត្យជាតិស្រវឹងនៅលើបណ្តោយមហាវិថីសម្តេចតេ ជោ ហៅផ្លូវ៦០ម៉ែត្រនៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០ ២៥ ខណ្ឌដង្កោរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោបានឲ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ ដោយឡែកនៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង២៣និង០០នាទី ដល់ម៉ោង០២ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០ ២៥ កម្លាំងចម្រុះបានសហការបន្តចុះដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសត្រួតពិនិត្យលើអ្នកបើកបរយានយន្តដែលមានជាតិស្រវឹង នៅលើបណ្តោយមហាវិថីសម្តេចតេជោ ហៅផ្លូវ៦០ម៉ែត្រ ត្រង់ ចំណុចមុខបុរីជីបម៉ុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តម សេនីយ៍ទោ ចាន់ គ្រឹស្នា ជាស្នងការរង និងលោកវរសេ នីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ អ៊ូច សុខដូរ៉ា លោកវរសេនីយ៍ទោ ស៊ិន កុសល់ ជាអធិការរងខណ្ឌដង្កោ ដែលមានកងកម្លាំងចម្រុះ៧៧នាក់។ ក្នុងនោះកម្លាំងអធិការដ្ឋានខណ្ឌ ដង្កោ១៩នាក់ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ២១នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ២៥នាក់ និងកម្លាំងអាវុធហត្ថខណ្ឌ១២នាក់។

កម្លាំងចម្រុះបន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងជាលើកទី២ នៅលើបណ្តោយផ្លូវ៦០ម៉ែត្រ

របាយការណ៍ដដែលបន្តថា៖ លទ្ធផល នៃកិច្ចសហ ប្រតិបត្តិការមានយានយន្តឆ្លងកាត់ចំនួន៨៥គ្រឿង យានយន្តល្មើសជាតិអាល់កុលចំនួន០៤គ្រឿង (រថយន្ត១០គ្រឿង ម៉ូតូចំនួន០៣គ្រឿង) កម្រិតចាប់ពី ០.២៥ ដល់០.៣៩mg/L មានចំនួន០១គ្រឿង អ្នក បើកបរម៉ូតូម្នាក់។ កម្រិតចាប់ពី០.៤០ឡើងសរុបចំនួន ០៣គ្រឿង អ្នកបើកបរម៉ូតូ០២នាក់ និងបើកបររថយន្ត ០១នាក់។

របាយការណ៍ក៏បានបញ្ជាក់ឲ្យដឹងទៀតថា៖ ម៉ូតូចំនួន ០២គ្រឿង និងរថយន្ត០១គ្រឿង ត្រូវនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីតម្រូវឲ្យម្ចាស់យានយន្តទាំងនោះចូលខ្លួនដោះស្រាយនិងបង់ផាកពិន័យតាមច្បាប់៕

កម្លាំងចម្រុះបន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងជាលើកទី២ នៅលើបណ្តោយផ្លូវ៦០ម៉ែត្រ

អត្ថបទទាក់ទង